នគរបាលស្រុកខ្សាច់កណ្តាលបង្គ្រាបគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យ០៣នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
កណ្តាល៖ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក គង់ សុីដន ស្នងការ រងទទួលផែនប្រឆាំង គ្រឿងញៀននិងដោយ មាន លោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាលនិងឃាត់ខ្លួនជនសង្ស័យ០៣នាក់ក្នុងចំណោមបក្ខពួក០៤នាក់កើតហេតុនៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២០វេលាម៉ោង ១៨:០០នាទី។នៅត្រង់ចំណុចភូមិព្រះប្រសប់ឃុំព្រះប្រសប់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនសង្ស័យចំនួន ០៤នាក់
១-ឈ្មោះឆាយ សុខគាង ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
២-ឈ្មោះចាន់ ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំមុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
៣-ឈ្មោះឈួ វ៉េងសែ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករឡនំប៉ុង ជនជាតិខ្មែរ មានទីលំនៅភូមិទេពមន្ត្រី ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
៤-ឈ្មោះម៉ោង ភេទប្រុស មានទីលំនៅភូមិព្រែកតាទន់ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (គេចខ្លួន)។
វត្ថុតាងចាប់យក៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០៥កញ្ចប់តូច(ទំងន់១,២៤ក្រាម)
២-ទូរស័ព្ទដៃចំនួន០៣គ្រឿង
៣-ម៉ូតូម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១១ពណ៍ខ្មៅចំនួន០១គ្រឿង
៤-ឧបករណ៍សំរាប់ប្រេីប្រាស់និងសំភារៈសំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
បើតាមសមត្ថកិច្ចបានបញ្ចាក់ថាៈ
នៅមុនពេលកេីត៖
ហេតុមានកំលាំងផ្តល់ពត៍មានជូនសមត្ថកិច្ចនគរបាលថាឃេីញឈ្មោះពេជ្រ ភេទប្រុសកំពុងតែជួញដូរថ្នាំញៀននៅ
ចំណុចកេីតហេតុខាងលេីភ្លាមៗនោះកំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រះប្រសប់បានចុះទៅបង្រ្កាបឃាត់ឈ្មោះពេជ្រហេីយហូតបានថ្នាំញៀនចំនួន០១កញ្ចប់ដោយផ្អែកតាមការបង្ហាញរបស់ឈ្មោះពេជ្រ សមត្ថកិច្ចនគរបាលក៏បានបន្តទៅឃាត់ឈ្មោះសែ ភេទប្រុស និងឈ្មោះគាង ភេទប្រុស ហេីយដកហូតបានថ្នាំញៀនចំនួន៤កញ្ចប់រួមជាមួយឧបករណ៍សំរាប់ប្រេីប្រាស់និងសំភារះសំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀតបន្ទាប់មកសមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យទាំង៣នាក់និងវត្ថុតាងទៅកាន់ប៉ុស្តិ៍នគរបាលព្រះប្រសប់ដេីម្បីធ្វេីការសាកសួរ។
ក្រោយពីធ្វើការសាកសួរឈ្មោះពេជ្របានឆ្លេីយសារភាពថាចំពោះថ្នាំញៀនគឺឈ្មោះម៉ោង ភេទប្រុស នៅភូមិព្រែកតាទន់ ជាអ្នកអោយខ្លួនយកទៅលក់អោយគេដោយក្នុង០១កញ្ចប់លក់តំលៃ៥មុឺនរៀលបន្ទាប់មកសមត្ថកិច្ចនគរបាលក៏បានបញ្ជូនជនសង្ស័យទាំង៣នាក់រួមជាមួយវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដេីម្បីបន្តនីតិវិធីតែម្តង៕