បន្ទាយមានជយ័ ស្រុកមង្គលបូរី.ថ្ងៃសៅរ៍.អាទិត្យ.ជាថ្ងៃពិសេស.ណាតជល់មួយគូរ5លានទៅ10លាន.រៀល សូមអញ្ចើញបងប្អូនមកលេង.សប្បាយៗ ពិព្រោះបានបង់អោយសមត្តកិច្ច.។
អស់ហើយ.កំព្រួយ បារម្ភ ខេត្ត បន្ទាយមានជយ័ មេបនល្បែងសុីសង មាន់ជល់ ទីតាំងសង្វៀនជល់មាន់នៅ ក្នុងមូលដ្ឋានស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័ នៅតែបន្តលេង មាន់ជល់ ភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ
ខ្លាំងមែនទីតាំងថ្មីបនល្បែងជល់មាន់ ដ៏ធំមួយកន្លែងស្ថិតនៅភូមិ ត្នោត. ចំការតាខន ឃុំសឿ. ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជយ័ នៅតែបន្តបើកដំណើរការយ៉ាងរលូន និងកំពុងសាងភាពក្តៅក្រហាយដល់ពលរដ្ឋជាច្រើនក្នុងមូលដ្ឋាន ប៉ុន្តែសមត្ថកិច្ចក្នុងមូលដ្ឋានកំពុងតែសម្ងំស្ងៀម ដូចជាត្រូវថ្នាំ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងសង្វៀនជល់មាន់ ដុះស្លែដ៏ធំប្រចាំ ខេត្តបន្ទាយ័មានជយ័ នេះ ប្រហែលជាមានការសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដីខ្មោចព្រាយបីសាច ជារៀងរាល់សិល៍្បហើយមើលទៅ ទើបអាចបង្វែរទិសមិនឲ្យសមត្ថកិច្ចណាហ៊ានចុះបង្ក្រាប។
ប្រភពបានបន្តទៀតថា៖ ទីតាំងបនល្បែងស៊ីសងសង្វៀនមាន់ជល់.ខាងលើនេះ កំពុងបតែបង្កបង្កើននូវកំណើនពពួកចោរលួច ឆក់ ប្លន់ នឹងហឹង្សាក្នុងគ្រួសារផងដែល កាប់សម្លាប់គ្នា ដោយសារតែចាញ់ល្បែង ស៊ីសងនេះឯង ចំណែកឯអធិការស្រុក ដឹងហើយ ឫធ្វើមិនដឹង! រា បែរជាសម្ងំស្ងៀមដូចត្រូវថ្នាំសណ្តំ ម្ចាស់សង្វៀនជល់មាន់.ឈ្មោះលោកសែនៅបវេល.ខេត្ត.ប.ប។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនង ផ្តល់ព័ត៌មាទៅលោក អធិការបានទេ ព្រោះអត់លេខ និងលោកនាយប៉ុស្តិ៍ សឿ ប៉ុន្តែអស់លោកបានត្រឹមតែឆ្លើយបាទទទួលបាន តែមិនហ៊ានបង្ក្រាប។
ចំពោះភាពអសកម្ម និងលោក អធិការនគរបាល.ស្រុកមង្គលបូរីកំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិឃុំមានមានសុវត្ថិភាពទាំង៧ចំណុច ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ប្រជាពលរដ្ឋអស់ជំនឿលើលោក អធិការស្រុកមង្គបូរី នគរបាលខេត្ត បន្ទាយមានជយ័ ព្រោះថាបទល្មើសកំពុងតែ ប្រមូលផ្ដុំគ្នាយ៉ាងគគ្រឹកគគ្រេង បែរជាលោកទាំងពីរមិនព្រមបង្ក្រាប។ ពលរដ្ឋជាច្រើ
ស្នើសុំដល់លោក អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជយ័ និងលោក ស្នងការនគរបាលខេត្ត បន្ទាយមានជយ័ គឺ.លោក សិទ្ធិឡោះ ចេញវិធានការក្តៅសូមមេត្តាជួយងូតទឹកសិតសក់ឲ្យលោក អធិការស្រុក ផងទាន ដើម្បីឲ្យពួកគាត់ មិនហ៊ានចេញមុខមកបង្ក្រាបបទល្មើសខ្លះផង៕