ទីតាំងបង្កប់ល្បែងនិងបញ្ជល់មាន់ អធិការខណ្ឌមានជ័យមិនទាន់បង្រ្កាបតើមូលហេតុអ្វី?អ្នកកាងល្បែងឈ្លោះជាមួយអ្នកសារព័ត៌មាន ល្បីទៀតហើយលោកឆេីត
ខណ្ឌមានជ័យ ៖ មួយរយៈកន្លងមកនេះគេសង្កេតឃេីញថា មានបទល្មេីសលួច ឆក់ ប្លន់ កេីតឡេីងជាញឹកញាប់ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅក្នុងមូលដ្ឋានខណ្ឌមានជ័យតែម្ដង ដែលបទល្មេីសទាំងនេះគឺកេីតចេញពីបនល្បែងសុីសង បង្កប់នៅក្នុទីតាំងអុីនធើរណេត និងហ្គេមបាញ់ត្រី ហេីយឥឡូវនេះក៏មានទីតាំងជល់មាន់មួយកន្លែងមួយកន្លែងនៅជាប់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ដូច្នេះហេីយទើបពលរដ្ឋមានការព្រួយបារម្ភ និងទទូចស្នេីឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ ដែលមានលោក វរសេនីយ៍ទោ អ៊ុក បូនីន អធិការខណ្ឌទេីបឡេីងកាន់តំណែងថ្មីជួយបេីកការស្រាវជ្រាវឆ្មក់បង្ក្រាបទីតាំងខាងលេីនេះផង ដេីម្បីចូលរួមបង្ការ ទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩បម្លែងថ្មីអូមីក្រុង និងដេីម្បីភូមិ សង្កាត់ ខណ្ឌ គ្មានអំពេីចោរកម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន ។
គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿង ញៀន។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារតែការលេងល្បែងសុីសង។
ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»គឺមានតែអាជ្ញាធរនិងសមត្ថកិច្ចបង្ក្រាបឱ្យអស់នូវល្បែងសុីសងខុសច្បាប់៕