នៅតែហ៊ានបើកភ្លើងខៀវលោកប្រធានមន្ទីរបរិស្ថាននិងប្រធានដែនជម្រកការពារបរិស្ថានការពារព្រៃឡង់ខេត្តក្រចេះ

ខេត្តក្រចេះ   បទបញ្ជាររបស់សម្តេចតេជោរហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់បទបញ្ជារឲ្យបង្ក្រាបបទល្មើសនេសាទយ៉ាងម៉ឺងម៉ាត់ទៅថ្នាក់ដឹកនាំខេត្តក្រសួងមន្ទី គ្រប់ស្ថាប័ណ្ឌរួមមានប៉ូលិស ទាហានជំវិញបឹងទន្លេសាបក៏ដូចជាបទល្មើសព្រៃឈើផងដែរតាមខេត្តនានា។

ចំឡែកតែខេត្តក្រចេះនៅតែបន្តឲ្យមានបទល្មើសព្រៃឈើយ៉ាងអានាធិប្បតេយ្យដោយពុំមានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់និងបង្ក្រាបការកាប់រុករានព្រៃឈើ ការកាប់និងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់នោះទៀត។

ដូចនៅតំបន់ព្រៃឡង់ក្នុងខេត្តក្រចេះគ្រប់គ្រងដោយលោកសាំងសុខននាយដែនជម្រកព្រៃឡង់និងលោកឆាយ ឌួងសាវុធប្រធានមន្ទីរបរិស្ថានអសមត្ថភាពនិងពុករលួយឃុបឃិតបណ្តោយឲឈ្មួញកាប់និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់គ្មានលោះថ្ងៃ ជាពិសេសឈ្មួញឈើឈ្មោះធាដែលអាងជាប់ខ្សែស្រឡាយអ្នកមានអំណាចធំក្នុងខេត្តក្រចេះបានដឹកជញ្ជូនឈើខុសច្បាប់រាល់ថ្ងៃមិនថាថ្ងៃឬយប់នោះឡើយ។

តើសមត្ថកិច្ចគ្រប់ស្ថាប័នជាពិសេសលោកសាំងសុ ខននាយដែនជម្រកព្រៃឡង់ខ្លាចមេឈ្មួញឈ្មោះធាអាងជាប់ខ្សែរស្រឡាយអ្នកធំខេត្តក្រចេះឬជាប់ពាក់ព័នអំពើពុករលួយឃុបឃិតជាប្រព័នដោយបើកភ្លើងខៀវឲមេឈ្មួញឈើដ៏ល្បីឈ្មោះធាដឹកជញ្ជូនឈើខុសច្បាប់ដោយសេរីបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង