មានការលើកឡើងថា បើអាជ្ញា​ធរមាន​សមត្ថកិច្ចក្នុង​មូលដ្ឋានក្រុង​បាវិត មួយចំនួន មិនបាន​ទទួល​ផលប្រយោជន៍ពីម្ចាស់ទីតាំង ហេតុអ្វីមិន​ចាត់វិធានការ​បង្ក្រាប សង្វៀនជល់លមាន់ខុសច្បាប់មួយនេះ បែរជាទុក​ឲ្យ​អ្នក​ញៀន​ល្បែង​ជាជនជាតិខ្មែរ និងយួនចូលលេង​យ៉ាង​រលូន​បែបអនាធិបតេយ្យទៅវិញ។​​មហាជន​.! លើកឡើងថា បើ​គ្មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ហើយ​គ្មាន​ខ្នងបង្អែក​រឹងមាំ​ទេ​នោះ​គឺ​ម្ចាស់សង្វៀនជល់មាន់ខុសច្បាប់នេះ​ និង​បក្សពួក​របស់​ខ្លួន​មិន​អាច​សាង​ភាពល្បីល្បាញ​ខាង​បើក​ល្ល្បែងស៊ីសដោយសេរី នៅ​លើ​ទឹកដី​ខេត្ត​ស្វាយរៀង​បាន​ឡើយ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បាវិត​កណ្តាល​ សង្កាត់​បាវិត​ ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​បានឲ្យដឹង​ថា​បុគ្គល​ម្នាក់​នេះ​បាន​បើក​សង្វៀន​បញ្ជាល់​មាន់ បៀរ​ អាអាប៉ោ ឲ្យឲ្យពលរដ្ឋខ្មែរចូលលយ៉ាង​ពពាក់ពពូន​ជារៀងរាល់ថ្ងៃ ចំណែក​លោក​ឯម​ សុវណ្ណរិទ្ធិ​ អធិការដ្ឋា​ន​នគរបាល​ក្រុង​បាវិត​រក្សា​ភាព​ស្ងៀមស្ងាត់​។​​មន្ត្រី អាជ្ញាធរមូលដ្ខាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្រុង​បាវិត បានរក្សាភាពស្ងៀមស្ងាត់ បណ្តែតបណ្តោយឲ្យ កាសុីណូញូវវើល ក្លាយជាទីតាំងងប្រព្រឹត្តល្មើសល្បែងស៊ីសងខុសច្បាប់ ជា​ហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង មាន​ការព្រួយបារម្ភ យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម ក្នុង​មូលមូលដ្ឋាន ជាពិសេសអំពើហិង្សា ចោរលួច ចោរប្លន់។ល។​

ប្រជាពលរដ្ឋ ភូមិ​បាវិត​កណ្ដាល​ សង្កាត់​បាវិត ក្រុង​បាវិត បានអំពាវនាវ​ឲ្យលោក កឹង ឃ​ន ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្វាយរៀង និង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ចាត់​មន្ត្រី​ក្រោម​ឱវាទ ទប់ស្កាត់ ទង្វើមិនប្រក្រតី របស់បុគ្គលដែល​ហ៊ាន​បើក​ល្បែងស៊ីសង​ខុសច្បាប់ នៅ​ចំណុច​ព្រំដែន​អន្តរជាតិ​បាវិត រវាង​កម្ពុជា វៀតណាម ដើម្បីការពារកុំឲ្យ​ឆ្លង​ជំងឺ​កូវី​ដ ១៩ បំប្លែង​ខ្លួន​ថ្មី៕ការិយាល័យផ្សព្វផ្សាយ 0889846555/070926014