ក្រុមមាន់ជល់នៅតែព្រហើនលួចបើកលេងនៅ ភូមិចុងកោះខាងកើត ឃុំ កោះខ្សាច់ ទន្លា ស្រុកស្អាង ដោយមិនខ្លាចសមត្ថកិច្ច 

ខេត្តកណ្ដាល : ពិតជាព្រហើនមែន ក្រុមមាន់ជល់របស់លោក ឈាង នៅតែអាចប្រមូលផ្តុំក្រុមញៀនល្បែងមាន់ជល់ បានមកជួបជុំ បើកលេងយ៉ាងសប្បាយ ដោយមិនញញើតលោកមេប៉ុស្តុ៍ មិនញញើតលោកអធិការ មិនញញើតនឹងលោកស្នងការ ទាល់តែសោះ ។

ជាជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នេះក្រុមការងារសារព័ត៌មានយើងខ្ញុំ បានចុះផ្ទាល់ដល់ទីតាំងពួកគេ កំពុងលេង នៅភូមិចុងកោះខាងកើត ឃុំកោះខ្សាច់ ទន្លា ស្រុកស្អាង ឃើញថាពួកគេបានដឹងខ្លួននឹងបានបំបែកគ្នា ចេញអស់ ។

អ្នកភូមិថា ពួកគេមិនបានសម្រេចទេ នៅចុងសប្តាហ៍ គឺពួកគេលេងម្តងកន្លែងនេះ ម្តងកន្លែងនោះ ។

អ្នកភូមិក៏បានស្នើដល់លោក ស្នងការខេត្តកណ្តាលមេត្តាពីនិត្យ នឹងមានវិធានការណ៍ បើមិនដូច្នោះពួកគេ នៅតែបំពាន ហើយប្រមាថដល់សមត្ថកិច្ចថា មិនអាចធ្វើអីពួកគេកើត ៕

អត្ថបទដែលជាប់ទាក់ទង