ឈ្មោះ មករា មេ​ឈ្មួញ​ជើង​ខ្លាំង​ម្នាក់​ដុះ​ស្លែ ប្រមូល​ទិញ​ឈើ​ប្រចាំ​ខេត្ត​រតនគីរី ដឹកជញ្ជូន​ទៅ​លក់​ស្រុក​យួន​តាម​ច្រកព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​យ៉ាង​ពេញបន្ទុក រីឯ​មន្ត្រី​ជំនាញ​ពាក់​ពន្ធ័​រក្សា​ភាពស្ងៀមស្ងាត់ ?

 

(រតនគីរី)  ប្រភព​ពី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស ព្រៃឈើ​ក្នុង​ខេត្ត​រតនគិរី ឈ្មោះ មករា​នៅ​តែ​អាច​បន្ត​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុស​ច្បាប់​យ៉ាង​សកម្ម ឆ្លងដែន​ទៅ​លក់​ស្រុក​យួន​តាម​ច្រកព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ យ៉ាងគំហុក​គ្មាន​ការទប់ស្កាត់​ពី​សំណាក់​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគីរី និង​ប្រធាន​បរិស្ថាន​ខេត្ត​រតនគីរី ជា​អ្នក​បើក​ភ្លើង​ខៀវ ទើប​បុគ្គល​ម្នាក់នេះ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​កាលពី​យប់​ថ្ងៃ​ទី ១៤. ខែ ឧសភា​.​ឆ្នាំ​២០២២ .​ឈ្មួញ​ឈ្មោះ មករា និង​បក្សពួក​សម្រុក​ជញ្ជូន​ឈើប្រណិត​ខុសច្បាប់ ប្តូរ​រូបភាព​ថ្មី ដឹក​តាម​រយៈ​ម៉ូតូ​ចាប់ ពី​៥០​ទៅ ៦០​គ្រឿង លន់​លឺ​កក្រើក​រំពង​ពេញ​ព្រៃ នៅត្រង់​ចំណុច​ភូមិ​ឡុំ ឆ្ពោះ​តាម​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ ៦០១ ចំណុះឲ្យ វិរះ​ការពា​ព្រំដែន​គោក​លេខ ៦២៣ គ្រប់គ្រង​ដោយ​លោក ដា ជា​អ្នក​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ទាំងនោះ ។​

​ហេតុនេះ លោក ខឹម ចិ​ត្រា នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ មាន​សិទ្ធិ​អំណាច​បើក​បា​រ៉ា​ស់ ឲ្យ​ឈ្មួញ​ឈ្មោះ មករា និង​បក្សពួក​របស់​ខ្លួន​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​ស្រុក​យួន បាន​យ៉ាង​រលូន មិន​ចាត់​វិធានការ​បង្ក្រាប ព្រោះ​ខ្លាច​បាត់បង់​ចំណូល​ប្រចាំថ្ងៃ​។​

​មជ្ឈដ្ឋាន​ខាងក្រៅ​.! បាន​រិះគន់​ចំៗ​ទៅលើ​លោក​ញ៉ែម សំអឿន អភិបាលខេត្ត​រតនគីរី និង​លោក​ថាវ យ៉េន មេ​ប៉េអឹម​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី និង លោក​យិន ចំណាន ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី មិន​គូរ​បណ្តែតបណ្តោយ​ឲ្យ​ឈ្មួញ​ឈ្មោះ មករា ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វើន​សៃ ឆ្លងកាត់​ក្រុង​បាន​លុង ទាំង​យប់​ទាំង​ថ្ងៃ មួយ​រយះ​ចុងខែ​មេសា ឆ្នាំ​២០២២ រហូតមកដល់​បច្ចុប្បន្ន បន្ត​យកទៅ​លក់​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​អូរយ៉ាដាវ យ៉ាង​ពេញទំហឹង​តទៅទៀត​នោះ​ទេ​។​

​ដូច្នេះ​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​រតនគីរី អំពាវនាវ និង​ទទូច នាយ​ឧត្តមសេនីយ៍ សៅ សុខា មេ​ប៉េអឹម​ផ្ទៃ​ប្រទេស គណៈកម្មការ​ថ្នាក់​ជាតិ​ដេ​ី​ម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ធនធានធម្មជាតិ មេត្តា​ចាត់វិធានការ​ដល់​មន្ត្រី​ក្រោម​ឱវាទ ចុះ​ពិនិត្យ​បង្ក្រាប​ជា​បន្ទាន់ ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច រង​ការកាប់​បំផ្លិចបំផ្លាញ​វិនាស​ហិនហោច​ក្រោម​ស្នាដៃ របស់​ឈ្មួញ​ល្បីល្បាញ​ឈ្មោះ​មករា និង​ឈ្មួញ​ដ៍ទៃ​ទៀត​ជាក់​ជា​ពុំខាន់​ឡើយ​៕

អត្ថបទដែលជាប់ទាក់ទង