ទីតាំងល្បែងសុីសងមាន់ជល់និងអាប៉ោងដ៏ធំ នៅក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត សមត្ថកិច្ច មិនហ៊ានបង្ក្រាប
(បន្ទាយមានជ័យ) ទីតាំងកន្លែងល្បែងស៊ីសងជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែង នៅភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ កំពុងតែបើកឲ្យលេងភ្នាល់ឡើងកក្រើកប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ។
ខណ:មហាជនធ្វើការិះគន់និងលើកឡើងថាផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទ ដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុក គឺនាំឲ្យកើតមានបទល្មើសផ្សេងៗជាច្រើនទៀត ដូចជាអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាយពេលបច្ចុប្បន្ន។
ប្រជាពលរដ្ឋបន្តរិះគន់ថាកន្លែងល្បែងសុីសងជល់មាន់ ខាងលើ កំពុងតែបើកលេងភ្នាល់មិនរំខានដល់សមត្ថកិច្ច ក្នុងក្រុងប៉ោយប៉ែត ឡើយ ដែលគេអះអាងថាមានអ្នកធំ បានរត់ការបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធរួចរាល់ហើយ ទើបទីតាំងល្បែងស៊ីសងខាងលើនេះ បើកឲ្យលេងភ្នាល់ដាក់លុយយ៉ាងរលូនបាន ។
គេលេងភ្នាល់គ្នាក្នុង១គូៗ ចាប់ពី៥០០ដុល្លារ ទៅ១០០០ដុល្លារឡើងទៅ ជាងនេះទៅទៀតនោះមានអ្នកខ្លះលេងចាញ់លក់់អស់ឡាននិងរបស់របរគ្រឿងអលង្ការជាច្រើនថែមទៀត។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំងកន្លែងល្បែងស៊ីសងជល់មាន់ដ៏ធំមួយកន្លែងខាងលើនេះ បានធ្វើការបើកលេងជាច្រើនថ្ងៃមកហើយ ក៏មិនមានការរំខានដល់សមត្ថកិច្ច ក្រុងប៉ោយប៉ែតនៅឡើយ។
ដូច្នេះប្រជាពលរដ្ឋ សូមសំណូមពរដល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត សូមមេត្តាបញ្ជូនកំលាំងកូនចៅក្រោមឲ្យវាទចុះមកត្រួតពិនិត្យនឹងធ្វើការបង្រ្កាបផងទាន។មានត