ឈ្មួញឈើឈ្មោះ សិច កំពុងកៀងគរពលរដ្ឋឱ្យចូលកាប់បំផ្លាញ”ព្រៃឡង់”យ៉ាងរង្គាលនៅស្រុកជ័យសែន!

ការិយាល័យផ្សព្វផ្សាយ ០៨៨៩៨៤៦៥៥៥/070926014

 ព្រះវិហារ ៖ បើទោះបីជាប្រមុខរាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ”ព្រៃឈើ”យ៉ាងណាក្ដី!។

ប៉ុន្តែផ្ទុយទៅវិញ បទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ហាក់ពុំមានការថបថយនោះឡើយ.ពោលគឺបច្ចុប្បន្នៈ នៅតែកើតមានយ៉ាងពេញបន្ទុក និងគគ្រឹកគគ្រេងលើសដើម។
ដោយក្រុមឈ្មួញបំផុសបំផុល.កៀងគរ ពលរដ្ឋ ឱ្យចូលកាប់បំផ្លាញ”ព្រៃឡង់”ក្នុងភូមិសាស្ត្រ ស្រុកជ័យសែន ដើម្បីអារច្រៀកមកលក់ឱ្យពួកខ្លួន យ៉ាងអនាធិបតេយ្យ!។

ក្នុងនោះក្រុមឈ្មួញប្រើរថយន្តកែច្នៃ សម្រាប់ប្រមូលនិងដឹកជញ្ជូនឈើទាំងនោះ មកចូលឃ្លាំងស្តុក រួចបន្តលើកដាក់រថយន្តធំ ទៅចែកចាយ នៅខេត្តកំពង់ធំ។

ករណីនេះ”មន្ត្រីពាក់ព័ន្ធមិនអាចសុំការអត្ថាធិប្បាយបានទេ”។

សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថាៈ សព្វថ្ងៃអ្នកស្រី ជិន គឹមអូន.លោក សាក់ សិច.និងឈ្មោះ គឹម ឡាយ រួមនិងបក្ខពួក!។

បានសហការគ្នាយ៉ាងល្អ ក្នុងការកៀងគរ ពលរដ្ឋរាប់សិបនាក់ នៅស្រុកជ័យសែន ខេត្តព្រះវិហារ។
ឱ្យនាំគ្នាកាន់ម៉ាស៊ីនត្រង់ស៊ីន័រ បើកគោយន្តកន្ត្រៃ វេចបាយកញ្ចប់ ចូលកាប់”ព្រៃឡង់”ត្រង់ចំណុចស្រែវាល ក្នុងភូមិសាស្ត្រ ស្រុកជ័យសែន ។
លាន់សូរទ្រហឹងពេញព្រៃ ខណៈអាជ្ញាធរនិងមន្ត្រីជំនាញបរិស្ថាន បានរក្សាភាពស្ងៀមស្ងាត់។

ប្រភពបន្តថាៈ ការកាប់បំផ្លាញ”ព្រៃឡង់”ពីសំណាក់ឈ្មួញ និងក្រុមពលរដ្ឋបែបនេះ វាពុំមែនទើបនិងកើតឡើង១ថ្ងៃ ឬមួយខែនេះទេ ។
ពោលគឺក្រុមឈ្មួញបានធ្វើសកម្មភាពជាយូឆ្នាំមកហើយ ខណៈអាជ្ញាធរនិងមន្ត្រីជំនាញ មិនទប់ស្កាប់ឬបង្ក្រាបទាល់តែសោះ។

សេចក្ដីរាយការណ៍បន្តថាៈ តាំងពីមុនរហូតដល់បច្ចុប្បន្នៈ អ្នកស្រី ជិន គឹមអូន.ជាមេឈ្មួញឈើធំ ។
តែងតែបែងចែកភាគហ៊ុន និងផ្ដល់ប្រាក់យ៉ាងច្រើនសន្ធឹក ឱ្យលោក សាក់ សិច.ដើម្បីយកមករត់ការជាមួយអ្នកពាក់ព័ន្ធ។
ជាថ្នូរ និងបើកផ្លូវ.បើកភ្លើងខៀវ ឱ្យពួកខ្លួនប្រព្រឹត្តបទល្មើសព្រៃឈើ កាប់បំផ្លាញព្រៃឡង់ នឹងដឹកជញ្ជូនឈើគ្មានឈប់ឈរ ខួបប្រាំងខួបវស្សា។

ជាមួយគ្នានោះលោក សាក់ សិច យកប្រាក់មួយចំនួន មកប្រើដៃជើងរបស់ខ្លួន ឱ្យបំផុសបំផុល ពលរដ្ឋនៅស្រុកជ័យសែន ចូលកាប់បំផ្លាញ”ព្រៃឡង់”ចំណុចស្រែវាល ជាប្រចាំ។

ពោលគឺពេលកាប់រលំដើមឈើធំៗបានហើយ ពួកគេនិងអារច្រៀកលើកដាក់លើគោយន្តកន្ត្រៃ ។
អូសមកទុកនៅតាមទីតាំង ដែលមានផ្លូវចូល ឬជិតផ្ទះ ដើម្បីងាយស្រួលសម្រាប់រថយន្តលោក សាក់ សិច ធ្វើការប្រមូល.។
ដោយបក្ខពួកលោក សាក់ សិច.បានយករថយន្តសាំយ៉ុងកែច្នៃ រួមនិងរថយន្តកូរ៉េចំណុះ៨តោន។
មកដឹកជញ្ជូននិងប្រមូលឈើទាំងនោះ លើកចូលរថយន្តរបស់ខ្លួន រួចដឹកជញ្ជូនចូល”ឃ្លាំងស្តុកឈើ”ដ៏ធំ របស់លោក សាក់ សិច ស្ថិតនៅចំណុច«ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ»។

បន្ទាប់ពីដឹកឈើចូលឃ្លាំងស្តុកត្រង់ចំណុចខាងលើហើយ ក្រុមលោក សាក់ សិច នឹងបន្តលើកឈើទាំងនោះ ដាក់ចូលរថយន្តកូរ៉េ និងរថយន្តយីឌុប ។
ដើម្បីដឹកឆ្ពោះទៅកាន់ ដេប៉ូឈើរបស់អ្នកស្រី ជិន គឹមអូន ស្ថិតនៅ«ភូមិតាឡែក ជិតស្នាក់ការបរិស្ថានក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ»។

ហើយអ្នកស្រី ជិន គឹមអូន បានលក់ចែកចាយគ្រឿងឈើ ដោយបោះដុំនិងលក់រាយ យ៉ាងពេញបន្ទុក!។

រាល់ការចោទប្រកាន់ខាងលើ យើងខ្ញុំបានព្យាយាមសុំការបកស្រាយពីលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ប៉ុន្តែទូរស័ព្ទចូលច្រើនលើកហើយលោកមិនទទួល។

រីឯលោក នួន សុខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ.ក៍ពុំមានការបកស្រាយដែរ ព្រោះខលទូរស័ព្ទចូលហើយលោកមិនទទួល។

ទោះជាយ៉ាងណាក៍ដោយ គេសង្ឃឹមថាៈនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ”ព្រៃឈើ”នឹងចាត់វិធានការស្រាវជ្រាវទប់ស្កាត់បង្ក្រាប រាល់សកម្មភាពខាងលើជាក់ជាមិនខាន! ។

ក្រោយទទួលបានព័ត៌មានមួយនេះ ដើម្បីថែរក្សាសម្បត្តិធម្មជាតិព្រៃឈើនៅតំបន់”ព្រៃឡង់”ឱ្យនៅគង់វង្សទៅថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង