កម្លាំងនគរបាលជំនាញស្រុកកណ្តាលបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ០២នាក់និងដកហូតបានវត្ថុតាងមួយចំនួន

កណ្តាល៖ ជនសង្ស័យ០២នាក់ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ ចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៥និង ១៥នាទី ភូមិជ័យជំនះ ឃុំ សៀមរាប ស្រុក កណ្តាលស្ទឹង ខេត្ត កណ្តាល។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ អ៊ុ ចាន់ថន ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មាន ទីលំបច្ចុប្បន្ន ផ្ទះជួលនៅ ភូមិ ជ័យជំនះ ឃុំ សៀមរាប ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរ មិនពិតប្រាកដ ។
២-ឈ្មោះ ផុន ផាណេត ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិជ័យជំនះ ឃុំ សៀមរាប ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្ដាល មុខរបរ មិនពិតប្រាកដ ។
វត្ថុតាងចាប់យករួមមាន៖
១ – ម្សៅក្រាមសថ្លាសង្ស័យ ជាសារធាតុញៀន(ម៉ាទឹកកក)
ចំនួន ០៨ កញ្ចប់ មធ្សម០១ តូច០៧។
២-ម៉ូតូចំនួនមួយគ្រឿងម៉ាកគុបមូល ពណ៌ទឹកសមុទ្រ បាញ់ពណ៍ក្រហម។
៣- ទូរស័ព្ទម៉ាក អិនចុចពិល ចំនួន ០១ គ្រឿង៕
៤- សម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន។

តាមសមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើកម្លាំង ផ្នែកប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអាវុធ កម្លាំងប៉ុស្ដិ៍ និងកម្លាំងប្រជាការពារឃុំសៀមរាប ធ្វើការចុះល្បាតក្នុងមូលដ្ឋាន ហើយក៍ឃើញជនសង្ស័យចំនួន០២នាក់កំពុងជិះម៉ូតូតាមផ្លូវដោយមានការសង្ស័យ សមត្ថកិច្ចក៌បានហៅឲឈប់ដើម្បីសួរនាំស្រាប់តែជនសង្ស័យ ម្នាក់ឈ្មោះ អ៊ុ ចាន់ថន បានរត់ចុះពីម៉ូតូគេចខ្លួន។ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យម្នាក់ ហើយក៌បន្តតាមចាប់ជនសង្ស័យដែលរត់គេចខ្លួននោះហើយធ្វើការឆែកឆេរកឃើញថ្នាំញៀន០៨កញ្ចប់(មធ្សម០១ តូច០៧)។ បន្ទប់មកកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាងមកកាន់អធិការដ្ឋានស្រុកដេីម្បីសាកសួរបន្ត។

នៅចំពោះមុខស មត្ថកិច្ច ជនសង្ស័យ ឈ្មោះ អ៊ុ ចាន់ថន និង ឈ្មោះ ផុន ផាណេត បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន ០៨កញ្ចប់ និងសម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួនខាងលេីនេះពិតជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញថ្នាំញៀនពីឈ្មោះ ឡុង ដើម្បីប្រើប្រាស់ និងលក់បន្ត ។

ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង