លោក ហ៊ី ធួក អភិបាលនៃគណៈអភិបាលស្រុកពារាំងបានអញ្ជើញចូលពិធីគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ឯក ឈុន ម៉ៅ ដែលបានទទួលមរណភាពដោយរោគាពាធ
ព្រៃវែងះ លោក ហ៊ី ធួក អភិបាលនៃគណៈអភិបាលស្រុកពារាំងបានដឹកនាំមន្ត្រីរដ្ឋាបាលស្រុកចូលរួម គោរពវិញ្ញាណក្ខន្ធលោក អនុសេនីយ៍ឯក ឈុន ម៉ៅ ដែលមានថាន:ជានាយរងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកពារាំងដោយបានទទួលមរណ:ភាពកាលពីថ្ងៃនេះទី២៦ ខែមិថុនា ឆ្នាំ២០២២ ដោយរោគាពាធ។
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០ព្រឹកលោក ហ៊ី ធួក អភិបាលនៃគណៈអភិបាលស្រុកពារាំងបានដឹកនាំក្រុមការងាររដ្ឋាបាលស្រុកដែលមានការចូលរួមពីសំណាក់អភិបាលរងស្រុកនឹងមន្ត្រីរបស់រដ្ឋាបាលស្រុកនឹងបានចូលរួមដុតធុបគោរព វិញ្ញាណក្ខន្ធលោក អនុសេនីយ៍ឯក ឈុន ម៉ៅ នៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង នឹងសូមអោយវិញ្ញាណក្ខន្ធសពលោក ឈុន ម៉ៅ ទៅកាន់សុគតិភព។
គួររំលឹកផងដែរថាក្នុងអំឡុងពេលលោក អនុសេនីយ៍ឯក ឈុន ម៉ៅ សំរាកព្យាបាលជំងឺក្រុមការងាររដ្ឋាបាលស្រុកពារាំង តែងតែចុះសួរសុខទុក្ខ នឹងបាននាំយកថវិការរួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់លោក ឈុន ម៉ៅ ទាំងអស់នេះហើយ សបញ្ជាក់អោយឃើញថានេះជាការគោរពស្រលាញ់ពីសំណាក់រដ្ឋាបាលស្រុកទាំងមូលផងដែរ។
ជាចុងក្រោយលោក ហ៊ី ធួក អភិបាលស្រុកពារាំងរួមទាំងក្រុមការងាររដ្ឋាបាលស្រុកពារាំងទាំងអស់ក៏បានសួរសុខទុក្ខនឹងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសពលោក អនុសេនីយ៍ឯក ឈុន ម៉ៅ នឹងមានជាថិវិការដើម្បីចូលបុណ្យសពចំនួន៧០០០០០៛(ចិតសិបម៉ឺនរៀល) ដែលជាថវិកាចូលរួមពីក្រុមការងាររដ្ឋាបាលក្នុងស្រុកពារាំងទាំងមូល៕