កម្មករម្នាក់ត្រូវបានបេតុងសង្កត់ស្លាប់នៅក្នុងគំនរបាក់បែក និងម្នាក់ទៀតបានរងរបួសស្រាល ខណៈពេលដែលបាក់ធ្លាក់វ៉េរ៉ង់ដាដែលទើបតែចាក់រួចរាល់ថ្មីៗ នៅភ្នំពេញ
ភ្នំពេញ ៖ កាលពី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិ គ្រឹះមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបង្កអោយមានការភ្ញាក់ផ្អើលម៉ោងប្រមាណ១២ថ្ងៃត្រង់ ។
នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ៨ព្រឹក ក្រុមជាងបានចាក់ប្លង់សេពិតានវ៉េរ៉ង់ដានៅមុខភូមិគ្រឹះខាងលើ និងរួចរាល់នៅវេលាម៉ោងប្រមាណជាង៩ព្រឹក ហើយកម្មកររងគ្រោះកំពុងតែវីបេតុងអោយស្មើរ ស្រាប់តែបាក់ជើងសសរ និងរន្ទា បណ្តាលឱ្យធ្លាក់កម្មកររូបនោះកប់នៅក្នុងបេតុង ដែលទើបចាក់រួច ។ ភ្លាមៗនោះ កម្មករផ្សងទៀត មិនអាចជួយសង្គ្រោះបានឡើយ ក៏បានរាយការណ៍ទៅម្ចាស់ការដ្ឋាន និងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរចុះទៅជួយអន្តរាគមន៍ ដោយយកគ្រឿងចក្រទៅកកាយ ដើម្បីយកស.ពជនរងគ្រោះចេញ។
ជនរងគ្រោះរូបនោះភ្លាមៗ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ត្រូវបានសមត្ថកិច្ចរួមទាំងអាជ្ញាធរ នាំគ្នា យកគ្រឿងចក្រកកាយយកចេញ និងបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តក្រាំងធ្នង់ ដើម្បីប្រគល់អោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ។
ការដ្ឋានភូមិគ្រឹះនេះ បានដំណើរការសាងសង់ ប្រមាណជាង១ឆ្នាំហើយ ដោយសង់បានគ្រោង និងរៀបឥដ្ឋរួចហើយក៍បានចាក់ពិតានវ៉េរ៉ង់ដានៅផ្នែកខាងមុខ ស្រាប់តែខុសបច្ចេកទេស បណ្តាលអោយបា.ក់ធ្លាក់ពិតានបែបនេះតែម្តង ៕