កណ្តាល៖ ថ្ងៃសៅរ៍ ១ រោច ខែស្រាពណ៍ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ដោយមានការអាណិតអាសូពីលោកស្រីចន់ នីភរិយាលោកសុខ ថៃបានដឹកនាំក្រុមការងារ និងលោកជៀម ខូយជាចៅសង្កាត់តាខ្មៅ ព្រមក្រុមប្រឹក្សាមេភូមិអនុភូមិជំនួយតាមភូមិ បាននាំយកថវិកានិង គ្រឿងឧបភោគ បរិភោគមួយចំនួនទៀតជួយឧបត្ថម្ភដល់ប្រជាពលរដ្ធ រស់នៅភូមិត្មាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកស្រីចាន់ នី ភរិយាលោកសុខ ថៃបាននាំយកថវិកាមួយចំនួននិង គ្រឿងឧបភោគ បរិភោគមកជួយដល់ប្រជាពលរដ្ឋចំនួន២០០គ្រួសារ និងជាផ្នែកមួយដើម្បីជួយដោះស្រាយក្នងការខ្វះខាតប្រចាំថ្ងៃ ។
នៅក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ធ ក៍បានអរគុណដល់លោកស្រីចាន់ នី ភរិយាលោកសុខ ថៃ ដែលបានជួយ ជាអំណោយសប្បុរសធម៌ មកដល់ប្រជាពលរដ្ធចំនួន២០០គ្រួសារ របស់គាត់នាពេលនេះ។ សូមជូនពរលោកស្រី ចាន់ នី និងក្រុមគ្រួសារ ជួបតែសេចក្តីសុខនិងជោគជ័យជារៀងរហូត។
សូមជូនពរលោកស្រីចាន់ នី និងក្រុមគ្រួសារជួបតែសេចក្តីសុខនិងជោគជ័យជារៀងរហូត។
គួរបញ្ចាក់ថាជានិច្ចកាលលោកស្រីចាន់ មី ភរិយាលោក សុខ ថៃ តែងតែយកចិត្តទុកដាក់ដល់ជនក្រីក្រហើយជាផ្នែកមួយជាការចូលរួមចំណែកគាត់បន្ធយភាពក្រីក្ររបស់រាជរដ្ឋាបាលក្រោមការដឹកនាំសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕