មន្ត្រីជលផលខេត្តតាកែវ ឈ្មោះ ហេង ប៊ុនលាប ហៅ ប៉ៃលិន បើកបររថយន្តមួយគ្រឿង ក្នុងស្ថានភាពស្រវឹង បុកគោយន្តកន្ត្រៃមួយគ្រឿង បណ្តាឲ្យភាគីខាងគោយន្ត ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ខេត្តតាកែវ ៖ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២២ នៅលើផ្លូវបេតុងលេខ១២៩ B ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។

រថយន្តបង្កម៉ាកលុសស៊ីសព័ណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2AH 4203 បើកបរដោយឈ្មោះ ហេង ប៊ុនលាប ហៅ ប៉ៃលិន ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរជាមន្ត្រីជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ។ ចំណែកភាគីបើកបរគោយន្តឈ្មោះ សូ ឆាន់ ភេទប្រុស អាយុ៥១ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុនិងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ នូ ឃន អាយុ៥០ឆ្នាំទាំងពីរនាក់ប្តីប្រពន្ធរស់នៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
មុនពេលកើតហេតុគោយន្តកន្ត្រៃនិងរថយន្តបើកបរក្នុងទិសដៅស្របគ្នា ពីទិសខាង លិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងភាគីអ្នកបើកបររថយន្តស្រវឹងខ្លាំងពេកទប់ស្មារតីមិនបានក៏ជ្រុលទៅបុកគោយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យមានអ្នកស្លាប់និងរបួសគួរសង្វេកតែម្តងទៅ។
វត្ថុតាងរថយន្តនិងគោយន្តត្រូវបានយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកបូរីជលសារដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសពជនរងគ្រោះត្រូវបានប្រគាល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ប្រជាពលរដ្ឋរិះគន់យ៉ាងធ្ងន់ៗ ទៅលើលោក ហេង ប៊ុនលាប ហៅ ប៉ៃលិន ដែលជាមន្ត្រីជលផលដែលតែងតែបង្កព្យុះភ្លៀងលើប្រជាពលរដ្ឋអ្នកនេសាទរកត្រីហូបចុកជាលក្ខណៈគ្រួសារយ៉ាងចាស់ដៃមិនដែលយោគយល់នោះទេ។ និយាយថា “កម្មពៀរមានពិត ដូចទំនាយប្រជាពលរដ្ឋដែលរងគ្រោះដោយស្នាដៃ លោក ប៉ៃលិន”។ ប្រជាពលរដ្ឋរង់ចាំមើលដែលថា ករណីលោកហេងប៊ុនលាប បុកមនុស្សស្លាប់និងរបួសទាំងប្ដីប្រពន្ធនេះតើគាត់មានទោសដែរឬទេ? តើច្បាប់អាចចាប់ជនបង្កហេតុផ្ដន្ទាទោសបានដែរឬទេ៕

អត្ថបទដែលជាប់ទាក់ទង