នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ដឹកនាំកម្លាំង ចុះពិនិត្យមើលស្ថានភាព ទឹកអូរ តាមបន្ទាត់ព្រំដែនកម្ពុជា ថៃ នៅក្នុងភូមិសាស្ត្រ

ក្រុងប៉ោយប៉ែត ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជារបស់លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាអោយ លោក អនុសេនីយ៍ឯក ប៊ុន ឆាយដែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ នឹងនាយរងប៉ុស្តិ៍ ដឹកនាំកម្លាំង ចុះពិនិត្យមើលស្ថានភាព ទឹកអូរ តាមបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ មានភូមិចំនួន ៣ គឺភូមិប៉ោយប៉ែត ភូមិក្បាលកោះ ភូមិអូរជ្រៅ នៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានឱ្យដឹងថា៖ ស្ថានភាពទឹកអូតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅពេលនេះហាក់ហក់ឡើង បន្តិចពីម្សិលមិញ តែពុំទាន់មានអ្វីគួរអោយព្រួយបារម្ភឡើយ។

ក្នុងឱកាសនោះដែរ៖លោក អនុសេនីយ៍ឯក ប៊ុន ឆាយដែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ តាមមាត់អូរព្រំដែនកម្ពុជាថៃត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់នៅក្នុងរដូវវស្សានេះអាចនឹងជន់លិចដោយសារទឹកជំនន់ទឹកភ្លៀង អាចនឹងអូធ្លាក់មកពីប្រទេសថៃតាមមាត់អូរព្រំដែនកម្ពុជាថៃ អាចនឹងជន់លិចផ្ទះរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង