ជនសង្ស័យជាបុគ្គលិករតនាគារខេត្ត ករណីបង្ក្រាបគ្រឿងញៀននៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចាប់យកថ្នាំញៀន ២;៥គីឡូ,នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំងះ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកងកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្នុងភូមិធ្នុងកំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តាមរយៈការសម្របសម្រួលនីតិវិធី ដោយ លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំផ្ទាល់ក្នុងប្រតិបត្តិការនេះ។

សូមបញ្ជាក់ថា, ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀន ២,៥០គីឡូក្រាម ព្រមទាំងសម្ភារមួយចំនួនទៀត។ ចំពោះករណីនេះ សមត្ថកិច្ចទើបតែអនុញ្ញាតឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយ ក្រោយពីបញ្ចប់ការស៊ើបអង្កេតករណីនេះ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ព្រោះអាចប៉ះពាល់ដល់ដំណើរការនីតិវិធី របស់មន្ត្រីនគរបាលយុត្តិធម៌ បន្តធ្វើការ ស៊ើបអង្កេត ស្រាវជ្រាវ ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ វណ្ណៈ បញ្ញាវឌ្ឍន៍ អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិករតនាគារសាខាខេត្តកំពង់ឆ្នាំង មានទីលំនៅភូមិធ្នង់កំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរតាមនីតិវិធី នឹងបន្តស៊ើបអង្កេតស្រាវជ្រាវរកជនពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី ៕
(ដកស្រង់ចេញពី គេហទំព័រ នគរដ្រេហ្គន)

 

អត្ថបទដែលជាប់ទាក់ទង