លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព ចង្វាក់ផលិតកម្មផលិតស្បែកជើង PUMA របស់ ក្រុមហ៊ុន អ៉ីស្តក្រោន អ៉ីនដាសស្ត្
ភ្នំពេញះ នាទីព្រឹក ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព ចង្វាក់ផលិតកម្មផលិតស្បែកជើង PUMA របស់ ក្រុមហ៊ុន អ៉ីស្តក្រោន អ៉ីនដាសស្ត្រី ឯ.ក(អតីតរោងចក្រ អឹមវ៉េចាស់) ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិលេខ២ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែងក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដែលមានសមាសភាពចូលរួម ៖
១. លោក យុទ្ធ នី មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ។
២. លោក ទិត សៅ អនុប្រធានការិ-សាធារណការ ។
៣. លោក សាយ វុទ្ធា អនុប្រធានការិ-សង្គមកិច្ច ។
៤. លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម ។
៥. លោក ជា សិទ្ធិ នាយរងប៉ុស្តិ៍ចាក់អង្រែក្រោម ។
៦. លោក ផុង ណារ៉េត តំណាងមន្ទីរការងារប្រធានការិ. ដោះស្រាយវិវាឌ្ឍ
៧. Zhang Bing ប្រធានក្រុមហ៊ុន
៨.លោក ឡាយ ផល្លី រដ្ឋបាលរោងចក្រ ។
ក្រោយពីបានប្រជុំ និងពិនិត្យរួចមក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានណែនាំដល់ម្ចាស់ក្រុមហ៊ុន តម្រូវឲ្យមានឯកសារពាក់ព័ន្ធដូចជា ៖
-ត្រូវមានកិច្ចសន្យាជួលទីតាំង ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ។
-ត្រូវមានឯកសារបញ្ជាក់ពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរ ។
ត្រូវមានការចុះបញ្ជីការសហជីពមូលដ្ឋានឲ្យបានត្រឹមត្រូវ ។
ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និង ការរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាប្រចាំ នៅពេលដែលក្រុមហ៊ុនមានករណី កូដកម្មពីសំណាក់កម្មករ ឬបាតុភាពផ្សេងៗដោយហេតុណាមួយ។
ត្រូវទូទាត់នូវសេវាប្រមូលសំរាម ទៅសាលារាជធានីភ្នំពេញ អោយបានទៀងទាត់ពេលវេលា ៕