សមត្ថកិច្ចគ្រប់ប្រភេទ ទាំងអាជ្ញាធរស្រុក និងថ្នាក់ខេត្ត សង្ស័យត្រូវថ្នាំសណ្ដំ មិនហ៊ានបង្រ្កាបប៉ាស់ពាល់និងខ្លាចញញើតឥទ្ធិពលមេឈ្មួញជើងខ្លាំងឈ្មោះ ចាប សារ៉ន ដែលជាមេការក្រុមហ៊ុន (ភីអិនធី PNT Co…,ltd ) ជ្រកក្រោមស្លាក ឧកញ៉ា ឡេង ឬទ្ធី ..!!!
ការិយាល័យផ្សព្វផ្សាយ 0889846555/012926014
ខេត្តព្រះវិហារះ កាលពីពេលថ្មីៗនេះ អំឡុងថ្ងៃទី១៧ខែសីហា ឆ្នាំ ២០២២កន្លងទៅនេះ សកម្មជនព្រៃឈើ និងបណ្ដាញសហគមន៍ព្រៃឡង់បានឆ្មក់ធ្វើសកម្មភាពចុះល្បាត ប្រទះឃើញ ក្រុមកម្មករជាច្រើននាក់ កំពុងកាប់បំផ្លាញព្រៃឈើ និងអារជ្រៀកឈើជាច្រើនប្រភេទ រួមមាន:ប្រភេទឈើគ្រឿងផ្ទះ ជាច្រើនទីតាំងនៅចំណុចបុស្សរាំង ជ្រាប់ក្បាលដំរី ស្រែកណ្ដាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោទ ប្រាសាទគោល ព្រៃស្រឡៅ និងចំណុចស្រែតាង៉ុត និងទីតាំងផ្សេងៗទៀតជាច្រើនកន្លែង។
ឈើទាំងនោះ ត្រូវបានគេដឹកជញ្ជូនតាមគោយន្តកន្ត្រៃនិងរទេះក្របីចូលទៅលក់ឲ្យក្រុមហ៊ុន (ភីអិនធីPNTco.,ltd) ហើយត្រូវបានគេបំឡែងទៅជាឈើស្របច្បាប់ដឹកជញ្ជូនតាមរថយន្តយីឌុប រថយន្តវេរ1ទៅលក់ចែកចាយតាមបណ្ដាខេត្តនានាទៀត និងតាមដេប៉ូឈើផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា: យោងតាមប្រភពសារព័ត៌មានមួយចំនួននៅក្នុងស្រុកបានធ្វើការចុះផ្សាយកាលពីយប់ថ្ងៃទី១៧ខែសីហាឆ្នាំ២០២២ ម្សិលមិញនេះ ក្រុមហ៊ុនPNT បានធ្វេីការដឹកជញ្ជូនឈើ ដោយរថយន្តយីឌុបនិងរថយន្តវេរ1ចេញជារៀងរាល់យប់។
រីឯសមត្ថកិច្ចគ្រប់ប្រភេទ ទាំងអាជ្ញាធរស្រុក និងថ្នាក់ខេត្ត ត្រូវថ្នាំសណ្ដំ មិនហ៊ានសួរនាំប៉ះពាល់ដោយមានការខ្លាចញញើតឥទ្ធិពលឈ្មួញជើងខ្លាំងឈ្មោះ ចាប សារ៉ន ដែលជាមេការក្រុមហ៊ុន (ភីអិនធី PNT Co…,ltd ) ជ្រកក្រោមស្លាក ឧកញ៉ា ឡេង ឬទ្ធី ព្រោះតែអំណាចទឹកប្រាក់លាភសក្ការ: យ៉ាងសន្ធឹកសន្ធាប់ទើបអាជ្ញាធរសមត្ថកិច្ចពីថ្នាក់ស្រុក រហូតដល់ថ្នាក់ខេត្តមិនហ៊ានបង្ក្រាប៕