សម្តេចតេជោ ហ៊ុន សែន សម្រេចដោះដូរអភិបាលក្រុងតាខ្មៅ (បន្ទាប់ពីមានការបែកធ្លាយសារនៃសំឡេងឆ្លើយឆ្លងរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជាមួយចៅសង្កាត់ ពាក់ព័ន្ធការងារមួយចំនួននៅក្នុងក្រុងតាខ្មៅ)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចដោះដូរអភិបាលក្រុងតាខ្មៅ សង្ស័យជាប់ពាក់ព័ន្ធភាពអសកម្មនឹងការងារ។

តាមរយៈអនុក្រឹត្យធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នំា២០២២នេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរភារកិច្ចលោក នូ សុវណ្ណរ៉ា ពីអភិបាលក្រុងតាខ្មៅ ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកណ្តាល ហើយតែងតាំងលោក ឃឹម សំភារ ឱ្យទៅកាន់អភិបាលក្រុងតាខ្មៅជំនួសវិញ។
លោក ឃឹម សំភារ គឺជាអតីតអភិបាលរងស្រុកខ្សាច់កណ្តាល។
ក្នុងអនុក្រឹត្យមិនបានបញ្ជាក់ពីមូលហេតុនៃការដោះដូរនោះទេ។ តែជាការកត់សម្គាល់ការដោះដូរនេះ បានកើតមានឡើង បន្ទាប់ពីមានការបែកធ្លាយសារនៃសំឡេងឆ្លើយឆ្លងរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជាមួយចៅសង្កាត់ ពាក់ព័ន្ធការងារមួយចំនួននៅក្នុងក្រុងតាខ្មៅ៕

អត្ថបទដែលជាប់ទាក់ទង