លោក កន សុខកាយ អភិបាលស្រុកល្វាឯមចូលរួមនូវអង្ករចំនួន១៤តោនជាមួយមូលនិធិស្បៀងសប្បុរសឯកឧត្តមបណ្ឌិត ដួង តារា
កណ្តាល ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នេះលោក កន សុខកាយ អភិបាលស្រុកល្វាឯមមានកិត្តិយសបានចូលជួបសំណេះសំណាលជាមួយឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនៅគេហដ្ឋានរបស់ឯកឧត្តមបណ្ឌិតផ្ទាល់នៅក្នុងភូមអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
ដោយមើលឃើញពីទឹកចិត្តសប្បុរស អាណិតស្រឡាញ់ប្រជាពលរដ្ឋ របស់ឯកឧត្តមបណ្ឌិត ដួង តារា រួមជាមួយនិងក្រុមការងារស្ម័គ្រចិត្តរបស់ឯកឧត្តម ក្នុងការបង្កើតនូវមូលនិធិស្បៀងសប្បុរសដើម្បីជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាត លោក កន សុខកាយ អភិបាលស្រុកល្វាឯម ក៏បានចូលរួមជាអង្ករចំនួន១៤តោន ជាមួយសកម្មភាពសប្បុរសមួយនេះផងដែរ។
ឯកឧត្តមបណ្ឌិត ដួង តារា រួមជាមួយនិងក្រុមការងារស្ម័គ្រចិត្តរបស់ឯកឧត្តមជាច្រើនរូបបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅដល់លោក កន សុខកាយ ដែលបានចំណាយនូវថវិការផ្ទាល់ខ្លួនដើម្បីទិញជាអង្ករភ្ជាប់និស្ស័យចូលរួមជាមួយសកម្មភាពសប្បុរសធម៌នៃមូលនិធិស្បៀងសប្បុរសមួយនេះ ក្នុងការជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសគ្រូបង្រៀន និងមន្ត្រីរាជការដែលជួបការលំបាក។
ឯកឧត្តមបណ្ឌិត ដួង តារា ក៏បានថ្លែងអំណរគុណដល់បងប្អូនសប្បុរសជន អ្នកវិនិយោគជាតិ និងអន្តរជាតិ ដែលបានជ្រោមជ្រែងផ្តល់ជាជំនួយតាមរយៈមូលនិធិស្បៀងសប្បុរសនាពេលកន្លងមកផងដែរ។ បងប្អូនអាចចូលរួមជាមួយសកម្មភាពនេះដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការអ្វីឡើយ ។
យើងចូលរួមកសាងនូវអំពើល្អ និងអាណិតស្រលាញ់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕