យុវជនកាកបាទក្រហមកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ និង ជាភ្នាក់ងារ ក្នុងការ អប់រំផ្សព្វផ្សាយ គ្រប់ផែនការ សកម្មភាព គ្រប់គោលដៅមនុស្សធម៌

ភ្នំពេញះ នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅរដ្ឋបាលខណ្ឌ៧មករា បានធ្វើពិធី សំណេះសំណាល សកម្មភាពការងារមនុស្សធម៌ ជាមួយយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យបាក់ទូក ចំនួន ៨០ នាក់ និង យុវជនកាយរឹទ្ធិ វិទ្យាល័យបាក់ទូក ចំនួន ២០នាក់ ក្នុងបរិវេណ វិទ្យាល័យបាក់ទូក ក្រោមអធិបតីភាព លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ។

ដែលមានការចួលររួមពីសំណាក់
– លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ
– លោក កេត ឧត្តម អភិបាលរងខណ្ឌ
– លោក ម៉ប់ សារ៉េត នាយករដ្ឋបាល
– លោក លោកស្រី ប្រធានការិល័យចំណុះទាំង១១ ។
– លោកនាយក នាយិកា នាយករង នាយករង នៃវិទ្យាល័យបាក់ទូក ។
– លោក លោកស្រី ចៅសង្កាត់ទាំង៨
– លោកគ្រូ បង្គោល យុវជនកាកបាទ ក្រហម និងយុវជនកាយរឹទ្ធិ ។
– យុវជនកាកបាទក្រហម និងកាយរឹទ្ធិ ចំនួន ១០០ នាក់ចូលរួមផងដែរ ។

នាឱកាសនេះដែរ លោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌ ៧មករា បានលើកឡើងអំពីតួនាទីសកម្មភាពការងារមនុស្សធម៌ ជាមួយយុវជនកាកបាទក្រហម យុវជន កាយរឹទ្ធិ នៅវិទ្យាល័យបាក់ទូកផងដែរ ។

បន្ទាប់មក លោក ថេង សុថុល អភិបាល នៃគណៈភិបាលខណ្ឌ៧មករា បានបន្ថែមទៀតថា ក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩ យុវជនកាកបាទក្រហមកម្ពុជា បានចូលរួមអប់រំផ្សព្វផ្សាយ ប្រឆាំងមេរោគ កូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល នៅក្នុងខណ្ឌមានជ័យ ក៍ដូចជាតាមស្តុប នានាដូចជា ៖
– យុវជន បានធ្វើការផ្សព្វផ្សាយពីសុខភាព បងប្អូនដែលទើបនឹងត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដោយឡែករយៈពេល ១៤ ថ្ងៃ ។
– ត្រូវប្រកាន់ខ្ជាប់នូវសារគន្លឹះសុខភាព ហូបស្អាត អនាម័យស្អាត និង រស់នៅស្អាតជាប្រចាំថ្ងៃអោយបានជាប់ជានិច្ច ។

ជាចុងក្រោយ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានផ្តាំផ្ញើដល់យុវជនកាកបាទក្រហម និងយុវជន កាយរឹទ្ធិ វិទ្យាល័យបាក់ទូក ទាំងអស់ ខិតខំសិក្សា រៀនសូត្រ ដើម្បីជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ។

ក្នុងនោះដែរលោក អភិបាល បានឧបត្ថម្ភ យុវជន ចំនួន ១០០ នាក់ ក្នុងម្នាក់ៗ ២០,០០០ រៀល ៕

អត្ថបទដែលជាប់ទាក់ទង