ជំនន់ទឹកភ្លៀង បង្កលិចវត្តបង្កើតថ្មីមូយកន្លែង នៅភូមិស្រឡៅជ្រុំ ឃុំទួលពង្រ និងបន្តលិចលំនៅដ្ឋានពលរដ្ឋ នៅចំណុចខ្លះនៃភូមិ ផ្សេងទៀត នៅឃុំទួលពង្រ ស្រុកម៉ាឡៃ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យៈ ព្រះតេជគុណ ចៅអធិការវត្តនេះ បានឱ្យដឹងថា ទឹកបានបង្កការជន់លិចវត្ត ប្រជានុភាព ពុទ្ធាណាចក្រ មហាវិហារ ភូមិស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ វត្តនេះ កសាងទើបបាន ២ ឆ្នាំ ។ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នេះ ទឹកភ្លៀង និងទឺកជំនន់ បានហូរមកពន្លេចទីធ្លា និងចូលទៅក្នុងវត្តតែម្តង ។

ជំនន់ទឹកភ្លៀង បង្កលិចវត្តបង្កើតថ្មីមូយកន្លែង នៅភូមិស្រឡៅជ្រុំ ឃុំទួលពង្រ និងបន្តលិចលំនៅដ្ឋានពលរដ្ឋ នៅចំណុចខ្លះនៃភូមិ ផ្សេងទៀត នៅឃុំទួលពង្រ ស្រុកម៉ាឡៃ នេះដែរ ។
ទាក់ទិននឹងជំនន់ទឹកភ្លៀង និងទឹកជំនន់នេះដែរ រសៀលម្សិលមិញ និងព្រឹកថ្ងៃនេះ កម្លាំង វរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៥ បានចុះជួយប្រជាពលរដ្ឋ នៅ ភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលរងគ្រោះ គឺជួយជញ្ជូនមនុស្ស និងទ្រព្យសម្បត្តិ ចាំបាច់ និងបន្ទាន់មួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង