លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាល ខណ្ឌ៧មករា បានដឹកនាំកិច្ចប្រជុំស្តីពីសំណង់ចាស់ទ្រុឌទ្រោម ក្នុងមូលដ្ឋានខណ្ឌ៧មករា

ភ្នំពេញទះ ដោយទទួលការណែនាំពី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាល ខណ្ឌ៧មករា បានដឹកនាំកិច្ចប្រជុំស្តីពីសំណង់ចាស់ទ្រុឌទ្រោម ក្នុងមូលដ្ឋានខណ្ឌ៧មករា ដែលមានការចូលរួមពី លោក គ្រួច សុធន នាយក រងរដ្ឋបាលខណ្ឌ លោក វុធ សារ៉ន អនុប្រធានការិ-ភូមិបាលខណ្ឌ លោក ឡុង សុក្រវិទូ ប្រធានការិ-នីតិកម្ម និងដោះស្រាយវិវាទមូលដ្ឋាន លោក លោកស្រី ចៅសង្កាត់ទាំង៨ ។

នាឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាល ខណ្ឌ៧មករា បានស្នើអោយសង្កាត់ទាំង៨ ត្រូវមានវិធានការដូចខាងក្រោម :
១ – សង្កាត់ពាក់ពន្ធ័ ត្រូវរៀបចំបច្ចុប្បន្នភាពលើសំណង់អាគារចាស់ទ្រុឌទ្រោម សហការជាមួយមន្រ្តីភូមិបាល ធ្វើការផ្សព្វផ្សាយ និង ជូនដំណឹងដល់លំនៅដ្ឋានដែរមានសំណង់ចាស់ទ្រុឌទ្រោម តាមទីតាំងដែរបានកំណត់ ។
២ – រដ្ឋបាលសង្កាត់ពាក់ពន្ធ័ត្រូវធ្វើការទប់ស្កាត់នៅរាល់សំណង់ខុសច្បាប់ ដែរធ្វើការសាងសង់លើអាគារចាស់ទ្រុឌទ្រោម ក្នុងមូលដ្ឋានសង្កាត់ ។
៣ – ត្រូវពិនិត្យបន្ថែម មើលលើទីតាំងជណ្តើរប្រើប្រាស់រួមរបស់ប្រជាពលរដ្ឋ ដែរជាប្រភេទជណ្តើរ ប្រេះបាក់ផុយ ចេញសសៃដែក ដែលជាហេតុគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
៤ – យកចិត្តទុកដាក់ តាមដាន និង ពិនិត្យមើល នូវសំណង់ទ្រុឌទ្រោមក្នុងមូលដ្ឋានសង្កាត់សាមីរបស់ខ្លួន អោយបានទៀងទាត់ និងត្រូវធ្វើរបាយការណ៍មកថ្នាក់ខណ្ឌដើម្បីមន្រ្តីជំនាញចុះសិក្សាលើការ ជួសជុលអោយបានល្អប្រសើរឡើងវិញ ។

៥ – សូមបន្តធ្វើបច្ចុប្បន្នភាពសំណង់ចាស់ទ្រុឌទ្រោម ក្នុងសង្កាត់ទាំង៨ មករដ្ឋបាលខណ្ឌជារៀងរាល់ខែដើម្បីមានវិធានទប់ស្កាត់ និងធ្វើការដោះស្រាយ ៕

 

អត្ថបទដែលជាប់ទាក់ទង