សៀមរាប៖ បទល្មើសនេសាទបានកក្រើកឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈខណៈលោកសម៉ាប់នាយផ្នែករដ្ឋបាលជលផល៣ស្រុកអត់បង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ប្រភេទ របាំង សៃយ៉ឺន សាច់ដៃ អួនក្រឡាញឹកដាក់យ៉ាងអានាធិតេយ្យនៅក្នុងភូមិសាស្ត្រទឹកដីស្រុកជីក្រែងខេត្តសៀមរាប។ប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាសព្វថ្ងៃឧបករណ៍ល្មើសច្បាប់ខាងលើនេះត្រូវបានគេដាក់ពង្រាយនៅតំបន់សេកដេក ចងសេះ ភូមិថ្មី ព្រែកប្រស់ ភូមិឬស្សីឡូ ប្រាំ៧ភូមិ ទួលឡាវ ក្រែងនរា ស្ពានត្នោត ត្រពាំងសម្លររហូតចូលដល់ឃុំអន្លង់សំណស្រុកជីក្រែងខេត្តសៀមរាប។ប្រជានេសាទរាយមងចងសន្ទួចនិយាយថាគេសង្កេតឃើញមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនតូចដែរបាននាំគ្នាសំរុកប្រមូលលុយពីការដាក់បទល្មើសយ៉ាងអានាធិបតេយ្យ។ពាក់ព័ន្ធនឹងបទល្មើសនេសាទខាងលើនេះអង្គភាពយើងនាព្រឹកថៃ្ង២៣ខែតុលាឆ្នាំ២០២២នេះបានទាកទងទៅលោកសម៉ាប់នាយផ្នែករដ្ឋបាលជលផលបានបញ្ជាក់តាមទូរស័ព្ទថាស្អែកព្រឹកម៉ោង៩ចុះទៅជាមួយលោក។
គួររំលឹកឲ្យដឹងដែរថាសម្តេចក្រឡាហោមសខេងបានព្រមានអភិបាលខេត្តទំាងអស់នៅជុំវិញបឹងទន្លេសាបបើខេត្តណានៅតែមានបទល្មើសនេសាទច្រើននិងត្រូវដកពីតំណែង។សូមបញ្ជាក់ថាដើម្បីលើស្ទួយជីវភាព របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានលុបចោល ឡូតិ៍នេសាទទំាងអស់នៅក្នុងបឹងទន្លេសាបដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើនេសាទតាមលក្ខណៈគ្រួសារ។ប៉ុន្តែផ្ទុយទៅវិញបន្ទាប់លុបចោលឡូត៏នេសាទហើយបទល្មើសគឺកើតឡើងយ៉ាងខ្លំាងនៅស្រុកជីក្រែងខេត្តសៀមរាបដែលបញ្ហានេះចំាបាច់រាជរដ្ឋាភិបាលគួរដោះស្រាយជាបន្ទាន់ផងដែរ។
សូមជម្រាជូនថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឱ្យអគ្គបញ្ជាការកងទ័ពនិងអគ្គស្នងការនគរបាលជាតិជាពិសេសអភិបាលខេត្តជុំវិញបឹងទន្លេសាប រួមទាំងមន្ត្រីរដ្ឋបាលជលផលដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ បើកប្រតិបត្តិការសហការគ្នារកវិធីកម្ចាត់ចោលពួកមេឈ្មួញដែលបំផ្លិចបំផ្លាញធនធានត្រីនៅក្នុងបឹងទន្លេសាបឱ្យខាងតែបាន។ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តន៍ឆ្នាំ២០២២ នារសៀលថ្ងៃទី២៣ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងកសិកម្ម សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ប៉ុន្មានអាទិត្យនេះ សម្ដេចបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតរបស់ក្រុមអ្នកស៊ើបអង្កេតនិងសិក្សា ដែលគាត់មិនមែនជានគរបាលយុត្តិធម៌ទេ។ គាត់អត់មានសិទ្ធិចាប់គេទេ គាត់បញ្ជូនព័ត៌មាននោះមកឱ្យខ្ញុំៗ បានបញ្ជូនទៅដល់អភិបាលខេត្ត រហូតដល់អភិបាលខេត្តបានឆ្លើយមកវិញថា ចាប់អត់បានព្រោះពួកវាលឿនពេក។ ប៉ុន្តែខេត្តពោធិ៍សាត់ក្រោយមកទើបចាប់បានតែខេត្តប៉ុន្មានទៀតនៅតែចាប់ពុំបាន»។សម្ដេចតេជោថ្លែងបន្តថា តើមានរឿងអ្វីដែលចាប់ពុំបាន ឬមកពីមន្ត្រីរបស់យើងស៊ីសំណូកគេឬយ៉ាងណា?។ យើងបានផ្ទេអំណាចយ៉ាងច្រើនទៅថ្នាក់ខេត្ត ហើយបើថ្នាក់ខេត្តមិនធ្វើតើយកអំណាចនោះទៅធ្វើអ្វី ហើយដោសារតែមានបញ្ហាហ្នឹង បានជាមានអ្នកមានគំនិតថា ដោយសារតែបទល្មើសនេសាទច្រើនសូមសម្ដេចបង្កើតជាឡូតិ៍នេសាទដើម្បីឱ្យពួកឯកជនជួយគ្រប់គ្រង។ ដូច្នេះខ្ញុំបញ្ជាឱ្យទូរទស្សន៍ជាតិកម្ពុជា សហការជាមួយទូរទស្សន៍នានា ចាក់ផ្សាយឡើងវិញនូវបទអត្ថាធិប្បាយរបស់ខ្ញុំ ប្រហែលជា៤ ទៅ៥ម៉ោង ក្នុងឆ្នាំ២០១២ អំពីហេតុផលអ្វីដែលខ្ញុំបានប្រកាសលុបចោលឡូតិ៍នេសាទ។ ឥឡូវនេះបទល្មើសបំផ្លិចបំផ្លាញធនធានមច្ឆជាតិក្នុងបឹងទន្លេសាប កើតចេញពីមនុស្សតិចតួច យើងបង្ក្រាបគេអត់បាន ដល់បង្ក្រាបគេអត់បាន សូមសម្ដេចបង្កើតឡូតិ៍នេសាទដើម្បីឱ្យឯកជនគេគ្រប់គ្រង។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា «ឯកជនគ្រប់គ្រឡូតិ៍នេសាទហ្នឹងហើយ ដែលប្រជាកសិករយើងវេទនា រហូតដល់ស្លាប់មនុស្ស»។ ដូច្នេះមិនអាចដោយាសារតែហេតុផលដែលយើងបង្ក្រាបពួកជនល្មើសបំផ្លិចបំផ្លាញធនធានមច្ឆជាតិក្នុងបឹងទន្លេសាបមិនបាន បែរជាយើងមកបើកឱកាសឱ្យមានឡូតិ៍នេសាទឡើងវិញនោះទេ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា កន្លងមកដោយ សារការំលោភបំពានរបស់មនុស្សមួយចំនួនទន្លេសាបរបស់យើងត្រូវបានកាត់បន្ថយទំហំរហូតទៅដល់ជាង៦ម៉ឺនហិកតា ឯណ្ណោះ។ អីចឹង បានជាសម្ដេចចេះតែចោទសួរថា តើអស់លោកធ្វើចៅហ្វាយខេត្តជុំវិញបឹងទន្លេសាបហ្នឹង គេធ្វើអ្វីគេ បានជាបណ្ដាយឱ្យប្រជាជនចុះទៅកាប់ព្រៃលិចទឹក អត់មានពេលឈប់។ សម្ដេចតេជោបន្តថា ប្រសិនបើយើងមិនមានវិធានការប្រមូលដីនោះត្រឡប់មក វិញទេ គឺយើងមិនអាចគ្រប់គ្រងបឹងទន្លេ សាបបាន ហើយបើសិនជាយើងចេះតែបណ្ដោយឱ្យមួយឆ្នាំកាប់រានបន្តិច មួយឆ្នាំកាប់រានបន្តិច តើទំហំបឹងទន្លេសាបនៅសល់ប៉ុន្មានទៅ។ ឥឡូវបញ្ហានេះបានរំសាយហើយៗ បានប្រគល់ឱ្យរដ្ឋវិញនូវដីចំនួនជាង៦ម៉ឺនហិកតា ហើយដែលក្នុង៦ម៉ឺនហិតានេះជាគោដៅនៃការដាំព្រៃលិចទឹកឡើងវិញ។ ដូច្នេះអស់លោកដែលជាអភិបាលខេត្តនៅជុំវិញបឹងទន្លេសាបត្រូវយកការទទួលខុសត្រូវមួយ ដោយធ្វើសកម្មភាពបង្ក្រាបបទល្មើសកាប់ព្រៃលិចទឹកនេះជាប្រចាំ កុំឱ្យបទល្មើសនេះកើតឡើងទៀត៕