អាវុធហត្ថរាជធានីភ្នំពេញ កែច្នៃរថយន្ត១០គ្រឿង ដែលទទួលបានពីសប្បុរសជន ទៅជារថយន្តបម្រើប្រតិបត្តិការចម្រុះមុខងារ
( ភ្នំពេញ) នៅថ្ងៃទី ១វិច្ឆិកា ២០២២ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានអោយដឹងថា រថយន្ត១០គ្រឿង ក្នុងនោះមាន រថយន្ត Ford Ranger XLT ចំនួន០៥គ្រឿង និង រថយន្ត IZUZU ចំនួន០៥គ្រឿង ដែលអាវុធហត្ថ រាជធានីភ្នំពេញទទួលបាន ពីសប្បុរសជនកន្លងមក ត្រូវបាន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការកែច្នៃ និងបំពាក់គ្រឿងបន្ថែម ។
ដែលអាចប្រើបានច្រើនមុខងារ បត់បែនតាមកាលៈទេសៈ សម្រាប់អង្គភាពប្រើប្រាស់ជាមធ្យោបាយយ៉ាងសំខាន់ ក្នុងការរួមចំណែកលើការងារចុះប្រតិបត្តិការ បង្រ្កាបបទល្មើស ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ជាពិសេសត្រៀមការពារសន្តិសុខ សុវត្ថិភាព ជូនប្រតិភូតាមបណ្តាប្រទេសផ្សេងៗ ដែលនឹងមកចូលរួម ក្នុងកិច្ចប្រជុំលំដាប់អន្តរជាតិនានានៅកម្ពុជា ៕