កណ្តាល ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចលេីព្រះវិហារវត្តភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះ០៣នាក់ស្រី៖
១/ឈ្មោះ ហេង សុខម៉េង ភេទស្រី អាយុ ៦៤ឆ្នាំ មុខរបរនៅផ្ទះ នៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សម្ភារ:បាត់បង់មានរួមមានលុយ២០០ដុល្លារ។
២/ឈ្មោះ ហង់ ជីម ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរនៅផ្ទះ នៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សម្ភារ:បាត់បង់ ទូរស័ព្ទមួយគ្រឿងម៉ាកហូវៃ លុយចំនួន២០មុឺនរៀល ។
៣/ឈ្មោះ ឡេង យៀន ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកសិករ នៅភូមិអណ្ដូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សម្ភារ:បាត់បង់ ទូរស័ព្ទមួយគ្រឿងម៉ាកអូប៉ូ។
បញ្ជាក់ ៖ ចំពោះជនរងគ្រោះទាំង០៣នាក់គាត់មិនបានដាក់ពាក្យបណ្ដឹងទេ។
ចំណែកជនសង្ស័យឈ្មោះ ពេជ្រ លីលី ហៅអាលាវ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួលម្ដុំផ្សារចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ កាបូបដៃចំនួនមួយពណ៌ត្នោតម៉ាក MICHAEL KORS ក្នុងនោះមានប្រាក់រៀលចំនួន៣០៥០០០ (សាមសិបម៉ឺនប្រាំពាន់រៀល) និងប្រាក់ដុល្លារចំនួន ៣០ ដុល្លារអាមេរិក។
នៅមុនពេលកេីតហេតុ ជនរងគ្រោះបានមកហែបុណ្យ កឋិននៅវត្តភូមិថ្មី ហេីយបានយកផ្កានិងសម្ភារ:បុណ្យដាក់លេីសាលាឆាន់ រង់ចាំដល់ម៉ោងហែប្រទាក់ក្សិនព្រះវិហារបីជុំ ទេីបនាំគ្នាឡេីងទៅលេីព្រះវិហារ។ ជនរងគ្រោះបានអង្គុយលេង និងបានដេីរនៅជុំវិញក្នុងបរិវេណវត្តរហូតដល់ម៉ោងហែបីជុំនៅលេីព្រះវិហារ ជនរងគ្រោះបានឡេីងទៅហែ បានគ្រប់ជុំ ជនរងគ្រោះត្រូវបានជនសង្ស័យលូកដៃយកទូរស័ព្ទរបស់ជនរងគ្រោះដាក់ក្នុងកាបូប បានហេីយហុចបន្តទៅអោយបក្ខពួកបាត់ទៅ។ ភ្លាមនោះដែរ មានអ្នកហែជាមួយគ្នា បានកេសប្រាប់ជនរងគ្រោះថា មានគេលូកដៃចូលក្នុងកាបូបយកទូរសព្ទ័ហេីយ លឺដូច្នេះជនរងគ្រោះបានងាកក្រោយមេីលកាបូបរបស់ខ្លួនឃេីញជនសង្ស័យលូកដៃមកទៀតក៌ចាប់បានហេីយស្រែកប្រាប់សមត្ថកិច្ចប៉ុស្តិ៍បែកចានឱ្យជួយមកអន្តរាគមន៍ហេីយបានចាប់ឃាត់ខ្លួនជនសង្ស័យដេីម្បីបន្តធ្វេីតាមនីតិវិធី។
ជនសង្ស័យ សារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយករបស់ជនរងគ្រោះប្រាដកមែន ហើយខ្លួនធ្លាប់ធ្វើសកម្មភាពលូកកាបូបនៅក្នុងផ្សារក្រុងតាខ្មៅចំនួនមួយលើកផងដែរ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕