ឯកឧត្តម គង់ សោភ័ណ្ឌ ទទួលអំណោយពីសម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណ:ធម្មយុត្តិកនិកាយ
(កណ្តាល) ឯកឧត្តម គង់ សោភ័ណ្ឌ ទទួលអំណោយពីសម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណ:ធម្មយុត្តិកនិកាយ
(ខេត្តកណ្តាល)៖ នារសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានទទួលអំណោយពីសម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តកណ្តាល។
អំណោយរបស់សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តកណ្តាល ដែលបានផ្តល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាពេលនេះ រួមមាន៖ អង្ករចំនួន ៣ តោន មីចំនួន ១០០ កេស ទឹកផ្លែឈើ ៥០កេស និងបច្ច័យ ១០.០០០.០០០ រៀល។
ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា ឯកឧត្តម គង់ សោភ័ណ្ឌ សូមគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ប្រគេនជូនចំពោះសម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល ដែលបានផ្តល់ជូននូវអំណោយដ៏ថ្លៃថ្លា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ងាយរងគ្រោះនិងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។
ឯកឧត្តម គង់ សោភ័ណ្ឌ សូមប្រសិទ្ធពរ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕