បើករថយន្តFordបុកម៉ូតូ​ស អមភ្ញៀវទាំងព្រឹក​ មិនស្តាប់ការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ

( ភ្នំពេញ )  ករណីគ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ Ford និង​ ម៉ូតូ​សអមភ្ញៀវ​ ព្រឹក​ ថ្ងៃ​ទី​ ១២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២២​ នៅ​ស្ពាននាគ​ វត្តភ្នំ​ ។ បើយោងតាមច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក មាត្រា៨១-ជនណាបើកបរមិនគោរពសញ្ញាបញ្ជារបស់មន្ត្រីមានសមត្ថកិច្ចការពារក្បួនដំណើរគណៈប្រតិភូ ឬថ្នាក់ដឹកនាំជាន់ខ្ពស់បង្កការខូចខាតដល់យានយន្តរបស់ក្បួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី ៨០០ ០០០(ប្រាំបីសែន) រៀល ទៅ ៤ ០០០ ០០០ លាន) រៀល ។

សូមបញ្ជាក់ថា, រដ្ឋាភិបាលរាជធានី ភ្នំពេញ បានចេញសេចក្តីជូនដំណឹង ចំពោះការបិទផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ ខណៈកម្ពុជាធ្វើជាម្ចាស់ប្រជុំអាស៊ាន ពិសេសសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានអាស៊ាន ដូច្នេះសូមបងប្អូន មេត្តាចូលរួមអនុវត្តនូវសេចក្តីជូនដំណឹង ការណែនាំ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ អោយបានគ្រប់គ្នា ដើម្បី ទុកអោយ សមត្ថកិច្ច អាជ្ញាធរ គាត់ មានភារកិច្ច រៀបចំ ការងារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រតិភូ ប្រកបដោយ សុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង