លោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកអធិការខណ្ឌពោធិ៍សែនជ័យ គួរតែចាត់វិធានការលើទីតាំងភោជនីយដ្ឋាន សួយ សាំង ដែលបង្កប់ល្បែងសុីសង ដែលមានជនជាតិចិន និងខ្មែរ ចូលលេង
ភ្នំពេញ៖ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ គួរតែចាត់វិធានការលើទីតាំងភោជនីយដ្ឋាន សួយ សាំង ដែលបង្កប់ល្បែងសុីសង ដែលមានជនជាតិចិន និងខ្មែរ ចូលលេង ។
ភោជនីយដ្ឋាន សួយ សាំង មានបង្កប់ល្បែងសុីសង ដែលមានទីតាំងស្ថិតនៅចំណុចផ្លូវ113 ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ជាប់របង ម៉ុង ខ្មោច ដែលមានម្ចាស់ទីតាំង ឈ្មោះ រតនា ដែលកំពង់បើកលេងយ៉ាងរលូន។
ទីតាំងភោជនីយដ្ឋាន សួយ សាំង មានបង្កប់ល្បែងសុីសង ខាងលើ បើទោះបីជាមានបញ្ជា ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គំរាមដក អភិបាលរាជធានីភ្នំពេញ អភិបាលខេត្ត ស្នងការក្រុង ស្នងការខេត្ត អភិបាលខណ្ឌ អភិបាលស្រុក ក៏នៅតែបន្តបើកលេងយ៉ាងរលូន៕