លោកសិទ្ធឡោះ ស្នងការខេត្តបន្ទាយមានជ័យ សង្ស័យគ្មានសមត្ថភាពក្នុងការទប់ស្កាត់និងបង្ក្រាប បនល្បែងស៊ីសងជល់មាន់ នៅក្នុងកាស៊ីណូអូរនាង

បន្ទាយមានជ័យ៖ កាស៊ីណូអូរនាង មានអាជ្ញាប័ណ្ណត្រឹមត្រូវ ចេញពីអគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ? ប៉ុន្តែម្ចាស់កាស៊ីណូអូរនាង ត្រូវបានគេសង្ស័យថា បានបើកដៃអោយជនជាតិខ្មែរ ប្រមូលផ្តុំក្បាលគ្នាចូលទៅលេង ដោយស្រែកហ៊ោរកញ្ជ្រៀវអឺងកង (ពោល)ដោយពួកគេបានភ្នាល់ដាក់លុយរាប់លានរៀលក្នុងមួយគូរៗ ដោយពួកគេហាក់គ្មានញញើតច្បាប់ ថែមទាំងផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនទៀតផង។សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

សូមជម្រាបថា?កាស៊ីណូអូរនាង មានទីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះមហាជន បានដាក់ការសង្ស័យថា?អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ  កំពុងតែនាំគ្នារក្សាភាពស្ងៀមស្ងាត់ ចំពោះបនល្បែងកាស៊ីណូខាងលើនេះ ដោយផ្គើនមិនអនុវត្តន៌តាមការណែនាំ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ក្នុងនោះស្ថាប័នមួយនេះ មិនតម្រូវអោយមានជនជាតិខ្មែរចូលទៅលេងជាដាច់ខាត។ សូមជម្រាបថា ករណីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៌ តាមការណែនាំរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ជាពិសេសផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែននោះ សង្ស័យតែអស់លោក អាចត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់បនល្បែងកាស៊ីណូខាងលើនេះ អស់ហើយមើលទៅ ទើបបានជារក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៌ តាមការណែនាំរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ពិសេសបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា។

ពាក់ព័ន្ធនិងករណីខាងលើនេះ លោកសិទ្ធ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ បានប្រាប់(សាន់ដេ)តាមទូរស័ព្ទថា?លោកនិងអោយ លោកសៅ សារឿន អធិការក្រុងប៉ោយប៉ែត ចុះទៅត្រួតពិនិត្យ ដើម្បីមានវិធានការណ៌ ប៉ុន្តែលទ្ធផលមកទល់និងពេលនេះ បង្ក្រាបបានតែខ្យល់ ដោយទំនងលោកសិទ្ធ ឡោះ គ្មានសមត្ថភាពក្នុងការទប់ស្កាត់បង្ក្រាបបបនល្បែងជល់មាន់នៅក្នុងកាស៊ីណូអូរនាង នោះទេ?  (ពោល)ទំនងអាចដូចមហាជនបានលើកឡើងខាងលើអញ្ចឹង សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ អាចត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់បនល្បែងកាស៊ីណូខាងលើនេះ អស់ហើយមើលទេដឹង?។

មហាជនសូមអំពាវនាវ​ដល់ លោក នេ​ត សា វឿន ពិសេសលោកសុខផល សូមមេត្តាចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះបនល្បែងកាស៊ីណូរខាងលើនេះ ដែលគេសង្ស័យថា?បានបើកដៃអោយជនជាតិខ្មែរ ចូលទៅលេង យ៉ាងអនាធិបតេយ្យជាទីបំផុត ជាពិសេសសូមមានវិធានការទៅលើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ដែលកំពុងតែនាំគ្នាផ្គើន និងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។

គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។

យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖

*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។

*មេបនល្បែងស៊ីសង ផ្អែកតាម
មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕

ក្រុមការងារអ្នកសារព័ត៌មានយើង{រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕
ទូរសព្ទទំនាក់ទំនង=070926014

 

អត្ថបទដែលជាប់ទាក់ទង