លោកឧកញ៉ាថោង សារ៉ាត់ និងលោកជំទាវទាវធីតា តំណាងចូលរួមបុណ្យសពម្ដាយបង្កើតរបស់លោកទូច សំអុលជាចៅសង្កាត់ស្ទឹងមានជ័យ២ទទួលមរណៈភាព

លោកឧកញ៉ាថោង សារ៉ាត់ និងលោកជំទាវទាវធីតា តំណាងចូលរួមបុណ្យសពម្ដាយបង្កើតរបស់លោកទូច សំអុលជាចៅសង្កាត់ស្ទឹងមានជ័យ២ទទួលមរណៈភាព

(ភ្នំពេញ)៖ អ្នកស្រីសុខ ម៉ាលី និងអ្នកស្រីសុខ នី តំណាងលោកឧកញ៉ាថោង សារ៉ាត់ និងលោកជំទាវទាវ ធីតាបានចូលរួមបុណ្យសពម្ដាយរបស់លោកទូច សំអុលជាចៅសង្កាត់ស្ទឹងមានជ័យ ២បានទទួលមរណៈភាព រស់នៅភូមិអង្គស្នួល ៣ ឃុំបើក ស្រុកអង្គស្នួលខេត្តកណ្កាល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ។
លោកឧកញ៉ាថោង សារ៉ាត់ និងលោកស្រីទាវធីតាបានផ្ដល់លោកស្រី ដែលបានចូលបណ្យសពម្តាយរបស់លោកទូច សំអុលដល់ ថវិការចំនួន២០០ដុល្លារ ផងដែរ ។

អ្នកស្រីទាំងពីរ បានលើកឡើងថា ចូលរួមសោកស្ដាយ ដែលបានបាត់បង់សមាជិកនៅក្នុងគ្រួសារ និងសាច់ញាតិបានទទួលមរណៈភាពខាងលើ មានទីលំនៅ ក្នុងភូមិអង្គស្នួល ៣ ឃុំបើក ស្រុកអង្គស្នួលខេត្តនិងមានជំងឺរុំារៃជាយូរឆ្នាំមកហើយ។លោកឧកញ៉ាថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា នាពេលនេះ ជាការចូលរួមចំណែក ក្នុងការជួយសម្រួលដល់ទុក្ខលំបាក របស់ក្រុមគ្រួសារសពរបស់លោកទូច សំអុលបានមួយរយៈពេលផងដែរ។

សូមបញ្ជាក់ថា ឧកញ៉ាថោង សារ៉ាត់និងលោកជំទាវ ទាវ ធីតា តែងតែយកចិត្តទុកដាក់ដល់ជនចាស់ជរា គ្មានទីពឹង គ្រួសារ ក្រីក្រជានិច្ច គឺលោកជំទាវតែងតែផ្តល់នូវជំនួយ ជាអំណោយនូវគ្រឿងឧបភោគ និងគ្រឿងបរិភោគផ្សេងៗ រួមនឹងថវិការជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង