ឯកឧត្តមពេជ្រ កែវមុន្នី អភិបាលរងខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារចម្រុះចុះបង្ក្រាបបទល្មើសនេសាទជាក់ស្ដែងនៅក្នុងតំបន់អភិរក្សពូជត្រី (បឹងប្រា)ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជល់គីរី

( កំពង់ឆ្នាំង )  ឯកឧត្តមពេជ្រ កែវមុនីអភិបាលរងខេត្តកំពង់ឆ្នាំងដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅត្រង់ចំណុច(បឹងប្រា)គឺជាតំបន់អភិរក្សមួយកន្លែង ដែលស្នើសុំគោលការ ដោយមន្ត្រីរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង និងត្រូវបានកំណត់ដោយក្រសួងកសិកម្ម ។បឹងនេះមានទីតាំងស្ថិតនៅឃុំពាមឆ្កោក ស្រុកជល់គីរី។

ប៉ុន្តែបឹងមួយនេះបានប្រែក្លាយជាទីកន្លែងប្រព្រឹទបទល្មើសនេសាទ យ៉ាងអាណាធិបតេយ្យគឺមានទាំងសម្រាស់និងរបាំងស្បៃមុងបិទភ្ជិតព្រែកដែលមានលបលូយ៉ាងធំមួយផងដែរដែលនៅមិនឆ្ងាយពីរោងប្រចាំការរប ស់សហគមន៍នេសាទដែលការពារទីនោះឡើយ។
ទោះយ៉ាងណាក្រោយពីបានឃើញបទល្មើសនេសាទយ៉ាងអាណាធិបតេ្យបែបនេះក្រុមអ្នកសារព័ត៌មានបានរាយការជូនអភិបាលខេត្តកំពង់ឆ្នាំង ហើយបន្ទាប់មកនៅព្រឹកថ្ងៃទី៧ខែមិនា ឆ្នាំ២០២៣យោងតាមបទបញ្ជាឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត គេឃើញឯកឧត្តមពេជ្រ កែវមុនី្នអភិបាលរងខេត្ត លោកជា សុខរិទ្ធ នាយករងរដ្ឋបាលសាលាខេត្តនិងលោក ងិនហ៊ុនប្រធានមន្ទីរកសិកម្មខេត្តរួមនិងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាននិងក្រុមការងារ បានចុះទៅដល់តំបន់បឹងអភិរក្ស(បឹងប្រា)ដើម្បីចុះបង្ក្រាបបទល្មើសនេសាទ បទល្មើសនេសាទទាំងនោះតែម្តង។
លោកជាសុខរិទ្ធនាយករងរដ្ឋបាលខេត្កកំពង់ឆ្នាំងបានបញ្ជាក់ថាកិច្ចប្រតិបត្តិការខាងលើនេះគឺចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់អភិរក្ស (បឹងប្រា)និងបានអញ្ជើញបងប្អូនប្រជានេសាទសហគមន៍នេសាទព្រមទាំងបានផ្សព្វផ្សាយអប់រំដល់ពួកគាត់ដែលជាអ្នក ប្រព្រឹត្តបទល្មើសដោយប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ ដូចជា៖ការដាក់របាំងស្បៃមុងកាត់ព្រែក នៅក្នុងបឹងអភិរក្សមកធ្វើកិច្ចសន្យាដោយឲ្យបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ចាប់ពីពេលនេះតទៅ។

ជាមួយគ្នា ឯកឧត្តម ពេជ្រកែវមុន្នី អភិបាលរងខេត្តក៏បានចុះពិនិត្យទៅលើឧបករណ៍នេសាទល្មើសច្បាប់នៅត្រង់ចំណុចព្រែកសំពៅរពាក់ ដែលកម្លាំងជំនាញបានបំផ្លាញចោលរួចហើយនោះនិងបានដាក់វិធានការមួយចំនួនដល់ប្រជានេសាទនិងប្រជាសហគមន៍នេសាទធ្វើយ៉ាងណារួមគ្នាថែរក្សា អភិរក្សទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសនេសាទដែលកើតមាននៅក្នុងតំបន់អភិរក្ស ក៏ដូចជានៅកន្លែងដទៃទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង