សម្តេចចៅហ្វាវាំង គង់ សំអុល បានពិនិត្យ​​ជួសជុលព្រះរាជ ដំណាក់តូចដែលឆាបឆេះនេះឡេីងវិញ

ឯកឧត្តម​ សៀង​ ណាំ​ តំណាង​រាស្ត្រ​ខេត្ត​សៀមរាប​លេីកឡេីងថា​ កាលពីយប់ថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០២៣​ វេលាម៉ោងជាង១០យប់​ មានហេតុការណ៍អគ្គីភ័យ​ ឆាបឆេះព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់​ ខេត្តសៀមរាប​ ដោយទុស្សេខ្សែភ្លេីង​ នេះជារឿងដ៏សែនសោកស្តាយបំផុតចំពោះព្រឹត្តិការណ៍ដ៏អកុសលនេះ។

ឃេីញទិដ្ឋភាព​នេះ​ ឯកឧត្តម​នឹកអនុស្សាវរីយ៍ កាលពី២៥ឆ្នាំមុន ឯកឧត្តម​​ និងភរិយាបានចូលក្រាបបង្គំគាល់​ និងបានហែ​សម្តេចព្រះបរមរតនកោដ្ឋ​ និងសម្តេចហ្លួងម៉ែ​ សោយព្រះស្ងោយ​ នៅក្នុងព្រះរាជដំណាក់​តូចនេះ។

ព្រឹកថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០២៣​ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានអញ្ជេីញមកពិនិត្យ​ និងរៀបចំ​ជួសជុលព្រះរាជដំណាក់តូចដែលឆាបឆេះនេះឡេីងវិញ៕

 

អត្ថបទដែលជាប់ទាក់ទង