ត្រួតពិនិត្យទីតាំងឃូល រីមីច ស្ថិតនៅតូបលេខ B&C ក្នុងផ្សារចិន សង្ស័យមានបង្កប់ល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី…

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានចុះត្រួតពិនិត្យទីតាំងឃូល រីមីច ស្ថិតនៅតូបលេខ B&C ក្នុងផ្សារចិន សង្ស័យមានបង្កប់ល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី។ ប៉ុន្តែក្រោយធ្វើការត្រួតពិនិត្យជាក់ស្ដែង រកឃើញតែប្រភេទហ្គេមកូនក្មេងលេងយករង្វាន់តុក្កតា និងហ្គេមក្មេងលេងធម្មតាប៉ុណ្ណោះ។

ប្រតិបត្តិការមន្រ្តីជំនាញឃើញមានលិខិតអនុញ្ញាតបណ្ណពន្ធប៉ាតង់, វិញ្ញាបនបត្រ ចុះបញ្ជីពាណិជ្ជកម្ម និងតាបស្នូកឃ័រចំនួន ១០តាប និងទូរហ្គេមកម្សាន្តចំនួន ៦៦ទូរ ដែលកំពុងដំណើរការ ពុំរកឃើញមាន ការលេងល្បែងស៊ីខុសច្បាប់នោះទេ និងបានអប់រំណែនាំ ដល់ម្ចាស់ គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យា ចំពោះ មុខជាមួយសមត្ថកិច្ចហាមមិនឱ្យមានបង្កប់ ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងអនុវត្តតាមនីតិវិធីច្បាប់។

សូមជម្រាបជូនថា លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន នៅរសៀលនេះ បានបញ្ជាឱ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យផ្ទាល់តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង