ឯកឧត្ដម ហាក់ សុខមករា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា ការរៀបចំសោភ័ណ្ឌភាព និងសណ្ដាប់ធ្នាប់នៅក្រុងតាខ្មៅ

(កណ្ដាល)៖ រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា ការរៀបចំសោភ័ណ្ឌភាព និងសណ្ដាប់ធ្នាប់ នៅតាមបណ្ដោយផ្លូវ២១ (១១៥) និងផ្លូវ២១ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុន BBE Group និងបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅតាមបណ្ដោយផ្លូវទាំង០២ខ្សែនេះផងដែរ។

ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមសហការជាមួយអជ្ញាធរ ដើម្បីមានភាពងាយស្រួលក្នុងការរៀបចំសោភ័ណ្ឌភាព សណ្ដាប់ធ្នាប់ នៅតាមបណ្ដោយផ្លូវ២១ (១១៥) និងផ្លូវ២១នេះ អោយមានភាពស្រស់ស្អាត និងរបៀបរៀបរយល្អ៕

អត្ថបទដែលជាប់ទាក់ទង