មុនដំបូងឃាតករ បានលើកកាំភ្លើងខ្លី បាញ់សម្លាប់ម្តាយក្មេកឈ្មោះ សួស ផាត មានអាយុ៥៦ឆ្នាំ បាញ់ប្អូនថ្លៃប្រុសឈ្មោះ ហៀង សុធីន អាយុ១០ឆ្នាំ បាញ់ប្រពន្ធ ឈ្មោះ ហៀង ធីតាអាយុ១៨ ឆ្នាំ ដែលជនរងគ្រោះទាំងអស់នោះ កំពុងអង្គុយលេងជុំគ្នានៅក្រោមផ្ទះ ។
បន្ទាប់ពីបាញ់សម្លាប់ហើយ ឃាតករ បានរត់ឆ្ពោះទៅ កន្លែងដីផ្នូរ កុង ម៉ា កណ្តាលវាលស្រែ ហើយក៏លើកកាំភ្លើងខ្លី ធ្វើអត្តឃាត បាញ់សម្លាប់ខ្លួននៅទីនោះតែម្តង ។
កន្លែងកើតហេតុ ស្ថិតនៅ ភូមិដំរីស្លាប់ ឃុំអណ្ដូងពោធិ ស្រុកតាំងគោក ខេត្ត កំពង់ធំ នៅថ្ងៃទី២៨ខែមិនាឆ្នាំ២០២៣ ។
មូលហេតុដែលឃាតករ ដាច់ចិត្តបាញ់សម្លាប់ ផ្តាច់ជិវិតមនុស្ស គ្មានមេត្តា អត់ញញើតដៃនោះ គឺឃាតករ ថា : មកពីម្តាយក្មេកបំបែកបំបាក់ពង្រត់ ប្រពន្ធ ចេញពីខ្លួន នៅពេលដែលប្តីប្រពន្ធទាំងពីរនាក់នេះ ស្រទ្បាញ់គ្នាស្ទើរតែលេបទៅហើយនោះ ។
ឃាតករមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ឈ្មោះ ទឹម សុវណ្ណរឹទ្ធិ អាយុ ២៩ឆ្នាំ មុខរបរ ធ្វើជាជាងចាក់សាក់ ស្រោបបណ្តោងព្រះ ស្រុកកំណើត នៅ សៀមរាប ឯប្រពន្ធក្មេង អ្នកស្រុកកំពង់ធំ ។