ថ្ងៃសៅរ៍ ១១កេីត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣
បញ្ជាការដ្ឋានអង្គរក្ស
ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះ ខ.ភ.ម. និងជាមេបញ្ជាការរប្រចាំការ បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង បានដឹកនាំ នាយទាហាន បញ្ជាការដ្ឋានអង្គរក្ស ធ្វើបដិសណ្ឋារកិច្ចទទួលគណៈប្រតិភូយោធាការពារព្រំដែន ខេត្តអាងយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រតិភូដឹកនាំដោយលោកវរសេនីយ៍ឯក ត្រឹន ក្វូកខាញ់ មេបញ្ជាការ យោធាការពារព្រំដែន ខេត្តអាងយ៉ាង និងមេបញ្ជាការរង-នាយទាហាន អញ្ជើញចួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានអង្គរក្ស នាយទាហាន-ពលទាហាន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។
ឯកឧត្តម មេបញ្ជាការ ត្រឹន ក្វូកខាញ់ បានលើកឡើងថា កងទ័ពប្រជាជនវៀតណាម និងប្រទេសកម្ពុជា បានមានទំនាក់ទំនងប្រពៃណីល្អជាមួយគ្នាយូរមកហើយ និងជិតស្និតជាមួយគ្នាជាប្រវត្តិសាស្ត្រកន្លងមក រួមជាមួយចំណងសាមគ្គីភាព មិត្តភាព រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ និងកងទ័ពប្រជាជនប្រទេសទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំកាន់តែខ្លាំងឡើងៗ។
ជាចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌៀង សារុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះដំណើរទស្សនៈកិច្ចសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់បញ្ជាការដ្ឋានអង្គរក្ស សូមឲ្យគណៈប្រតិតភូទាំងអស់ពេលត្រលប់ទៅកាន់មាតុប្រទេសវិញ ជួបតែសេចក្តីសុខ និងសុខភាពល្អ គ្រប់ៗគ្នា។