ព្រះសីហនុ ៖ ល្ងាចនេះតំណាងឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីជូនគ្រូបង្វឹក កីឡាករ កីឡាការិនីបាល់ទះឆ្នេរខ្សាច់ ដែលកំពុងហ្វឹកហាត់ ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខនេះ នៅខេត្តព្រះសីហនុ។
នៅក្នុងឱកាសនោះដែរ ក៏បាននាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រគល់ជូនគ្រូបង្វឹក និងកីឡាករ កីឡាការិនី ចំនួន ១៤នាក់ ដោយក្នុងម្នាក់ៗទទួលបានចំនួន ២០០ដុល្លារ៕