ទីតាំងលួចបើកមាន់ onlineមួយកន្លែង បើកលេងយ៉ាងរលូន ទីតាំងស្ថិតនៅបុរីកីឡាអាគារទី៩ សង្កាត់វាលវង្ស ខណ្ឌ ៧មករា
(ភ្នំពេញ) ទីតាំងមាន់អនឡាញមួយកន្លែងដែលស្ថិតនៅ បុរីកីឡាអគារទី៩សង្កាត់វាលវង្សខណ្ឌ៧ មករា រាជធានីភ្នំពេញ បើកលេងមិនខ្លាចអាជ្ញាធរ និងសមត្ថកិច្ចឡើយ ។
ប្រជាពលរដ្ឋបានស្នើដល់លោកអធិការក៏ដូចជាលោកលោកអភិបាលខណ្ឌ ៧មករាចុះត្រួតពិនិត្យមើលទីតាំងខាងលើផង។
យ៉ាងណាមិញបងប្អូនប្រជាពលរដ្ឋសង្ឃឹមជឿរជាក់ថា ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឱ្យអភិបាលរាជធានី/ខេត្តបង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាលួចលេងទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឱ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឱ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ។
យ៉ាងណាអង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំធ្ចើការឆ្លើយតបនិងបំភ្លឺជូនគ្រប់ភាគីពាក់ព័ន្ធ ប្រសិន បើមានភាពចាំបាច់ គ្រប់ពេលនៃម៉ោងធ្វើការ៕