ភ្នំពេញ៖មានការលើកឡើងថា ទីតាំងល្បែងស៊ីសងមានដូចជា ចាក់បាល់ បៀរការ៉ាត់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាច្រើនទៀតបានបើកដំណើរការឡេីងវិញហេីយ បន្ទាប់ពីបានបិទមួយរយ:ពេលខ្លី។
ទីទាំងល្បែងស៊ីសងនេះ ស្ថិតនៅតាមបណ្តោយផ្លូវ៤៧ ជាប់មន្ទីរពេទ្យគន្ធបុប្ផា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បានបើកដំណើរការឡេីងវិញ បន្ទាប់ពីអភិបាលខណ្ឌ ចុះបិទបានមួយដង្ហេីមចង្រិតកន្លងថ្មីៗនេះ។ ទីតាំងនេះ ត្រូវបានគេដឹងថាមានអ្នកមានអំណាចកាងនៅពីក្រោយខ្នង។
គួររំលឹកថា! កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេស ត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
លេីសពីនេះទៅទៀត កាលពីថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ក្រឡា ហោម សខេង បានចេញលិខិតបង្គាប់ការមួយបញ្ជាឲ្យ ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារសហការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ហ៊ានផ្គេីនបទបញ្ជាសម្តេច ស ខេង ទៅវិញ។
ប្រជាពលរដ្ឋ រស់នៅសង្កាត់វត្តភ្នំ ក្រុងភ្នំពេញបានអំពាវនាវដល់លោក អភិបាលខណ្ឌ និងស្នងការនគរបាលរាជធានីភ្នំពេញសូមជួយចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យចុះទប់ស្កាត់និងបង្ក្រាបទៅលើទីតាំងខាងលើនេះផងទាន ដែលហ៊ានបេីកល្បែងតាមប្រព័ន្ធអនឡាញដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចរបស់ក្រសួងមហាផ្ទៃ៕