ល្បែងស៊ីសងគឺជាអំពើខុសច្បាប់ ប៉ុន្តែលោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្តា បានធ្វេសប្រហែសបណ្តោយឱ្យល្បែងស៊ីសងតាមអនឡាញ ពង្វក់ស្មារតីប្រជាពលរដ្ឋឱ្យញៀនល្បែង យ៉ាងអនាធិបតេយ្យ
ស្រុកខ្សាច់កណ្តាល៖ ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ជាច្រើនកន្លែង កំពុងបង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារ ហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង នៅក្នុងភូមិសាស្ដ្រភូមិបឹងត្រចាប់ខាងជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ខណៈអាជ្ញាធរមូលដ្ឋានមានការធ្វេសប្រហែស ឬជាឆ្នាំងបាយរបស់អាជ្ញាធរថ្នាក់ក្រោមក្នុងមូលដ្ឋានផ្ទាល់ ដឹងហើយមិនរាយការណ៍បង្ក្រាប?
គួរបញ្ជាក់ផងដែរថា ទីតាំងបនល្បែងស៊ីសងខុសច្បាប់ខាងលើនេះ គេស្គាល់ថាមានម្ចាស់ឈ្មោះ ធីណា ឌីណា ទីណា កំពុងសប្បាយក្នុងការប្រមូលលុយពីប្រជាជនតាមភូមិ ឃុំ តាមរយៈការរៀបចំបើកទីតាំងបនល្បែងអនឡាញខុសច្បាប់នៅក្នុងមូលដ្ឋានស្រុកខ្សាច់កណ្តាលនេះ ដោយមិនខ្លាចញញឺតច្បាប់ទាល់តែសោះ។ដូច្នេះមានតែសង្ឃឹមថា លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល លោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជាពិសេសឯកឧត្តម ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល មេត្តាចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងដូចបានជម្រាបជូនខាងលើនេះ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ឱ្យមានប្រសិទ្ធិភាពផង ដើម្បីរក្សាឱ្យបាននូវភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។ករិយាល័យផ្សព្វផ្សាយ012926014/0889846555