ល្បែងស៊ីសងមាន់ជល់កក្រើកក្នុងភូមិសាស្ត្របែរជាសមត្ថកិច្ចហាក់ជាព្រងើយ ខណៈប្រជាពលរដ្ឋត្អូញត្អែស្នើរឲ្យមានចំណាត់ការ

ភ្នំពេញ: ល្បែងមាន់ជល់បើកលេងយ៉ាងសកម្មតាមទូរទស្សន៍អនឡាញជូនដល់អ្នកនិយមញៀនលេងល្បែងភ្នាល់គ្នាជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានបាននិយាយពីមាត់មួយទៅមាត់មួយ និងជម្រាបដំណឹងដល់អ្នកសារព័ត៌មាន ដោយសូមឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយដំណឹងទាំងនេះសំដៅឲ្យសមត្ថកិច្ចបុស្តិ៍រដ្ឋបាលសង្កាត់ចុះពិនិត្យមើល។

ការបើកឲ្យមានល្បែងលេងដែលជាដើមហេតុនាំឲ្យប្រជាពលរដ្ឋមានការរិះគន់ហើយប៉ះពាល់ដល់គោលនយោបាយភូមិឃុំសង្កាត់សុវត្ថិភាពទាំង៩ចំនុចរបស់រដ្ឋាភិបាល។ ប្រាកដណាស់ទីតាំងនេះអាចនឹងប្រឈមមុខជាមួយនឹងច្បាប់បានកំណត់ថាត្រូវអនុវត្តកំរិតណា។

ចំពោះទីតាំងដែលបើកឲ្យលេងភ្នាល់ចាក់គ្នាគឺស្ថិតនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដោយឡែកអ្នកសារព័ត៌មានក៏បានចុះតាមពិនិត្យមើលថាពិតជាមានការលេងយ៉ាងគគ្រឹកគគ្រេងមែន។

អ្នកសារព័ត៌មានព័ត៌មានបានជម្រាបដំណឹងរដ្ឋបុស្តិ៍រដ្ឋបាលព្រែកប្រា និងគោរពជម្រាបដំណឹងដល់អធិការដ្ឋានខណ្ឌច្បារអំពៅ ដោយរាយការណ៍ភ្លាមផងដែរ។ នៅក្នុងរយះពេលមួយថ្ងៃ និងពីរថ្ងៃមកនេះប្រជាពលរដ្ឋបានប្រាប់មកថាគ្មាននរណាម្នាក់នៃសមត្ថកិច្ចបានចុះហាមឃាត់ឬមានចំណាត់ការឡើយ។ ទាំងអស់នេះជាការព្រួយបារម្មណ៍ដែលជាហេតុនាំឲ្យផ្ទុះការរិះគន់ចំពោះសមត្ថកិច្ចក្នុងតំបន់ខណ្ឌច្បារអំពៅ។

តែទោះបីជាយ៉ាងណាក៏ដោយក៏ប្រជាពលរដ្ឋនៅតែមានជំនឿនីវចំណាត់ការនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ឯកឧត្តម ជួន ណារិន និងអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត ពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រ នឹងមានវិធានការដោយអនុវត្តតាមច្បាប់ដោយការគោរព។ការិយាល័យផ្សព្វផ្សាយ 012926014/0889846555

 

អត្ថបទដែលជាប់ទាក់ទង