ទីតាំងលួចបង្កប់ល្បែងសង្វៀនជល់មាន់អាប៉ោងមួយកន្លែងនៅក្រោយស្ថានីយ៍ថោនជាប់ឃ្លាំងលក់អាត្រាក់ក្នុងរបងស័ង្កសី
បតតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មាន (GGTV.NET)នៅថ្ងៃនេះបានឲ្យដឹងថាទីតាំងលួចលាក់បើកសង្វៀនជល់មាន់និងអាប៉ោងកំពុងតែបើកដំណើរការពីរបីថ្ងៃហើយដោយទីតាំងមួយនេះមានអ្នកមើលការយ៉ាងតឹងរឹងក្នុងនោះក៏មានអ្នកមានសមត្ថភាពម្នាក់ឈ្មោះ(ព )ជាអ្នកមើលការខុសត្រូវនិងចាំដោះស្រាយជាមួយអ្នកកាសែតផងដែលហើយប្រជាពលរដ្ឋបានដាក់ការសង្ស័យថាទីតាំងសង្វៀនជល់មាន់មួយកន្លែងនេះអាចបើកដំណើរការបានប្រហែលជាម្ចាស់ទីតាំងមួយកន្លែងនេះទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធនៅក្នុងខណ្ឌឫស្សីកែវរួចទៅហើយទើបអាចបើកដំណើរការបាន។
យ៉ាងណាមិញជុំវិញទីតាំងល្បែងស៊ីសងខាងលើពលរដ្ឋស្នើសុំលោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវនិងលោក ឯក ឃុនឌឿន អភិបាលខណ្ឌមេត្តាជួយចាប់មន្ត្រីជំនាញចុះពិនិត្យទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងខាងលើដើម្បីធ្វើការបង្ក្រាបផង។
ជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋថាបើអាជ្ញាធរក្នុងខណ្ឌឫស្សីកែវមិនបើកដៃម្ចាស់ទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងមិនអាចបើកដំណើរការបានទេសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌឬស្សីកែវនិងមានវិធានការចុះបង្ក្រាបជៀសវាងការរិះគន់របស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរងហេីយក៏ត្រូវជាស្នងការរាជធានីភ្នំពេញផងដែរសូមមេត្តាជួយចាត់មន្ត្រីជំនាញការិយាល័យព្រហ្មទណ្ឌក្រុងចុះស្រាវជ្រាវដល់ទីតាំងធ្វើការបង្ក្រាបទាន់ពេលវេលាក៏ដូចចូលរួមចំណែកបញ្ជៀសអំពើលចោរកម្មផ្សេងៗនៅក្នុងនៅក្នុងរាជធានីភ្នំពេញក៏ដូចជានៅក្នុងមូលដ្ឋានរបស់ខ្លួន ។