ដីព្រៃលិចទឹកព្រៃកោងកាងនៅខេត្តកែបកំពុងរងការវិនាសដោយសារជនខិលខូចមានអំណាច កំពុងទន្ទ្រានកាប់ព្រៃចាក់ដីលុបធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

(ខេត្តកែប÷ ដីព្រៃលិចទឹក នឹងព្រៃ កោងកាង ដែលជាសម្បត្តិសាធា រណៈរបស់រដ្ឋ ក្នុងក្រុងស្រុកដំណា ក់ចង្អើរ ត្រូវបានក្រុមឈ្មួញមួយ ចំនួនកំពុងទន្ទ្រានយក នឹងយកគ្រឿងចក្រមកកាយព្រំ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនញញើតនិងច្បាប់បន្តិចណាឡើយ។

ជាក់ស្តែងនៅចំនុចនៅចំណុចកោះស្ករ ស្ថិតនៅភូមិទួលសាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរនេះតែម្តង ។

បើយោងតាមប្រភពបាន ពីប្រជា ពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន បានឱ្យដឹងថា សព្វថ្ងៃនេះ

មានការព្រួយបារម្មណ៏ ព្រោះខ្លាចបាត់បង់របរបន្តិចបន្តួចរបស់គាត់ ដែលធ្លាប់ អាស្រ័យផល និងប្រកបរបរចិញ្ចិមជីវិត ដោយដើររើសខ្យង ងាវ ចាក់ច្រែង និងដាក់លបក្តាម ជាលក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមជីវិត តែឥឡូវត្រូវ បានក្រុមឈ្មួញយកគ្រឿងចក្រ មកកាយព្រំ ដីព្រៃលិច ទឹកនិងព្រៃ កោងកាង ដែលជាសម្ប ត្តិសាធារណៈ របស់រដ្ឋទាំងនោះ ស្ទើទាំងស្រុង ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន យ៉ាងរំភើយមិនខ្វល់អ្វីទាំងអស់ ចំណែកអាជ្ញាធរពាក់ព័ន្ធមិនអើរពើរទាល់តែសោះ។

ប្រភពបានបន្តថាៈ ដីព្រៃកោងកាង ព្រៃលិចទឹក ដែលជាសម្បត្តិសាធារ ណៈរបស់រដ្ឋ នៅតាមបណ្តោយមាត់ព្រែកនិងដៃព្រែក ក្នុងស្រុកដំណាក់ទាំងអស់នេះ សម្បូរទៅដោយព្រៃ កោងកាង ព្រៃលិច ទឹកនឹងមានដើមឈើចម្រុះដុះជាច្រើនទៀត ហើយក៏ជាជម្រកមច្ឆាជាតិច្រើនយ៉ាងបន្តពូជពងកូនផងដែរ។

នៅក្នុងអំឡុងរយ:ពេលប៉ុន្មានឆ្នាំនេះ គេសង្កេតឃើញជនខិលខូចមួយចំនួនលួចបោះ បង្គោលចូលតំបន់ព្រៃលិចទឹកព្រៃកោងកាង ចែកគ្នា ដោយអ្នកខ្លះ អាងមានលុយមានអំណាច និងអ្នកខ្លះអាងខ្សែខ្នង មកកាប់ទន្រ្ទាន បំផ្លាញរំលោភយកទាំងបំពាន ដោយមានឡេះដាក់ប ន្ទុក ទៅលើស្ថាប័ន្តកំពូលៗ នៃក្រ សួងពាក់ព័ន្ធ និងស្ថាប័នមន្ទីរជំនា ញ របស់ថ្នាក់ខេត្តផងដែរ សកម្ម ភាពទាំងនេះ គឺផ្ទុយពីច្បាប់បានហាមឃាត់ នៃតំបន់មួយចំនួន ដែលក្នុងដែនអភិរក្ស នៅឡើយ ដូចជាអនុ ក្រឹត្យលេខ១៧៩ជាដើម ដែលស្ថិតក្នុងមូលដ្ឋានរបស់ឃុំ សង្កាត់ ក្រុង ស្រុក ទាំងនោះ ដោយរហូ តមកដល់ពេលនេះ គេនៅតែសង្កេតឃើញ មានការលួចទន្ទាន កាប់ព្រៃកោងកាង និងដឹកដីចាក់លប់ ទៅលើតំបន់ព្រៃលិច ទឹកនៅតាមដងព្រែក និងតាមដៃព្រែក ស្ទើគ្រប់ទីកន្លែង មិនដែលឃើញ អជ្ញាធរ និងមន្ត្រីជំនាញ ពាក់ព័ន្ធណាម្នាក់ហ៊ាន លូកដៃចុះមកពិនិត្យ ឬបង្ក្រាប់ឡើយ។

មហាជនជាច្រើន បានដាក់ការ សង្ស័យថា៖មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អាចទទួលលាភសក្ការៈពីសំណាក់ក្រុមឈ្មួញហើយមើលទៅ?៕

អត្ថបទដែលជាប់ទាក់ទង