ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងលើកទិសដៅអនុវត្តបន្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងជំនួបនេះដែរ ក៏មានការអញ្ជេីញចូលរបស់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គស្នងការនគរបាលជាតិ ស្នងការរាជធានី-ខេត្ត និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រេីនរូបផងដែរ៕