ទីតាំងល្បែងស៊ីសងបញ្ជល់មាន់អនឡាញ នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បង្កើតល្បែងស៊ីសងខុសច្បាប់ ពង្វក់ប្រមូលលុយពីប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ
ក្រុងតាខ្មៅ៖ បងធំខាងបង្កើតល្បែងស៊ីសងអនឡាញខុសច្បាប់ កំពុងសប្បាយពង្វក់ និងប្រមូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់ នៅភូមិព្រែកខ្សេវ សង្កាត់រការខ្ពស់
ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈអាជ្ញាធរមូលដ្ឋាន លោកវរសេនីយ៍ត្រី ឃុន ណារិទ្ធ នាយប៉ុស្តិ៍សង្កាត់រការខ្ពស់ ហាក់ស្ពឹកស្រពន់ដៃជើង មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះឱ្យទាន់ពេលវេលា។
ប្រជាពលរដ្ឋ ក៏ដូចជាអ្នកចាញ់ល្បែង បានបង្ហើបឱ្យអង្គភាពវិថីនៃព័ត៌មាន យើងដឹងថា “ទីតាំងល្បែងស៊ីសងបញ្ជល់មាន់អនឡាញនេះ គឺមានដំណើរការជាយូរមកហើយ មិនដែលមានអាជ្ញាធរមូលដ្ឋាន ឬប៉ូលីសប៉ុស្តិ៍រការខ្ពស់ មកចាប់ ឬហាមឃាត់ឱ្យឈប់លេងអ្វីនោះទេ” ប្រជាពលរដ្ឋដាក់ការសង្ស័យថា៖ ម្ចាស់ដែលជាអ្នកកាងពីក្រោយល្បែងស៊ីសងនេះ ប្រហែលជាអ្នកមានអំណាចធំ បានជាល្បែងខុសច្បាប់ បើកលេងដោយសេរីបាននៅក្នុងមូលដ្ឋាន សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ហេតុដូច្នេះ ប្រជាពលរដ្ឋសង្ឃឹមថា លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ និងលោក យី វណ្ណដា អធិការក្រុងតាខ្មៅ នឹងចាត់វិធានការបង្ក្រាបនូវល្បែងស៊ីសងឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពដើម្បីរក្សាឱ្យបាននូវលក្ខណៈសម្បត្តិទី២ របស់គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ស្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។
សូមបញ្ជាក់ថា “ល្បែងស៊ីសង គឺជាដើមចមនៃបញ្ហាអសន្តិសុខ កើតនូវអំពើចោកម្ម និងបទល្មើសផ្សេងៗ ដូចជាចោរលួច ចោឆក់ ចោប្លន់ និងអំពើហិង្សាជាដើម” ។
ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង (មាត្រា១១: ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសងឬបនល្បែងស៊ីសងគ្រប់ប្រភេទនៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ)។