ល្បែងស៊ីសងអនឡាញខុសច្បាប់ជាច្រើនកន្លែង នៅស្រុកស្វាយអន្ទរ សប្បាយប្រមូលលុយពីប្រជាពលរដ្ឋ ខុសច្បាប់ ខណៈអាជ្ញាធរស្ពឹកស្រពន់ បណ្តោយឱ្យល្បែងស៊ីសងខុសច្បាប់កើតមាននៅក្នុងមូលដ្ឋាន

ស្រុកស្វាយអន្ទរ៖ ម្ចាស់បើកល្បែងស៊ីសងអនឡាញខុសច្បាប់ កំពុងពង្រីកទីតាំងបនល្បែង ជ្រកក្រោមស្លាកហាងកាហ្វេ និងទីតាំងនានាជាច្រើនកន្លែង នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ហាក់ស្ពឹកស្រពន់ដៃជើង ភ្លេចបទបញ្ចាថ្នាក់ដឹកនាំ មិនបង្ក្រាបល្បែងស៊ីសងឱ្យទាន់ពេលវេលា។

យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានឱ្យអង្គភាពយើងដឹងថា ទីតាំងល្បែងស៊ីសងអនឡាញ(ជល់មាន់ និងឡូតូ) កំពុងតែរីកដុះដាលពេញមូលដ្ឋានស្រុកស្វាយអន្ទរ មានទីតាំងជាច្រើនដូចជា៖

ទីតាំងទី១ នៅផ្ទះឈ្មោះ(ណន) ភូមិសុបិន្ត  ឃុំព្រៃខ្លា

ទីតាំងទី២ នៅផ្ទះឈ្មោះ(សៀន) នៅភូមិតងឡងទី៣ ឃុំព្រៃខ្លា

ទីតាំងទី៣ នៅផ្ទះឈ្មោះ(វលក្ខណ៍) ស្ថិតនៅ ឃុំព្រៃខ្លា

ទីតាំងទី៤ នៅផ្ទះឈ្មោះ(វ៉ា) ស្ថិតនៅភូមិបឹងរ៉ាច់ ឃុំអង្គរទ្រេត

ទីតាំងទី៥ កន្លែងបោះប៊ូល ផ្ទះឈ្មោះ(វិន) ភូមិខ្សោក ឃុំពពឹស។

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ ជាពិសេសលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នឹងចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលបានជម្រាបជូនខាងលើនេះ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពដើម្បីរក្សាឱ្យបាននូវលក្ខណៈសម្បត្តិទី២ របស់គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ស្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។

សូមបញ្ជាក់ថា “ល្បែងស៊ីសង គឺជាដើមចមនៃបញ្ហាអសន្តិសុខ កើតនូវអំពើចោកម្ម និងបទល្មើសផ្សេងៗ ដូចជាចោរលួច ចោឆក់ ចោប្លន់ និងអំពើហិង្សាជាដើម” ។

ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង (មាត្រា១១: ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសងឬបនល្បែងស៊ីសងគ្រប់ប្រភេទនៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ)។លេខទំនាក់ទំនងព័ត៌មាន012926014/0889846555

 

អត្ថបទដែលជាប់ទាក់ទង