ល្បែងស៊ីសងអនឡាញខុសច្បាប់ កំពុងតែរីកសាយភាយនៅស្រុកស្វាយអន្ទរ ប៉ុន្តែអាជ្ញាធរមូលដ្ឋានគ្មានចំណាត់ការបង្ក្រាបឱ្យមានប្រសិទ្ធភាព

ស្រុកស្វាយអន្ទរ(ល្បែងស៊ីសងអនឡាញ)៖ ទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់(ជល់មាន់-ឡូតូ)ជាច្រើនកន្លែង កំពុងតែសម្រុកពង្វក់ប្រជាពលរដ្ឋ ដោយជ្រកតាមហាងកាហ្វេ ខ្លះជ្រកតាមផ្ទះប្រជាពលរដ្ឋ ខ្លះជ្រកតាមតារាងបាល់ ក្នុងមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ប៉ុន្តែអាជ្ញាធរមូលដ្ឋាន លោកនាយប៉ុស្តិ៍ លោកអធិការ ហាក់រក្សាភាពស្ងៀមស្ងាត់ មិនទាន់មានវិធានការអ្វី ដែលបង្ក្រាបឱ្យបានទាន់ពេលវេលា នូវល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានទាល់តែសោះ ឬមួយលោកខ្លាចអំណាចបារមីរបស់ម្ចាស់បនល្បែងស៊ីសង ឬលោករង់ចាំបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ទើបលោកហ៊ានចាត់វិធានការចុះបង្ក្រាបទប់ស្កាត់ទីតាំងល្បែងស៊ីសងទាំងអស់នោះ???

អង្គភាព វិថីនៃព័ត៌មានយើងបានទទួលសេចក្តីរាយការណ៍ជាច្រើនពីប្រជាពលរដ្ឋថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់ កំពុងមានមេខ្លោងធំ បានដើររៀបចំបើកទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទ មិនខ្លាចញញឺតនិងច្បាប់បន្តិចទាល់តែសោះ យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង (មាត្រា១១: ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសងឬបនល្បែងស៊ីសងគ្រប់ប្រភេទនៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ)។

ទីតាំងដែលអាជ្ញាធរស្រុកស្វាយអន្ទរមិនទាន់ចាត់វិធានការបង្ក្រាបទប់ស្កាត់ល្បែងឱ្យមានប្រសិទ្ធភាពមានដូចជា៖

ទីតាំងទី១ នៅផ្ទះឈ្មោះ(ណន) ភូមិសុបិន្ត  ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ

ទីតាំងទី២ នៅផ្ទះឈ្មោះ(សៀន) នៅភូមិតងឡងទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ

ទីតាំងទី៣ នៅផ្ទះឈ្មោះ(វលក្ខណ៍) ស្ថិតនៅ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ

ទីតាំងទី៤ នៅផ្ទះឈ្មោះ(វ៉ា) ស្ថិតនៅភូមិបឹងរ៉ាច់ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ

ទីតាំងទី៥ កន្លែងបោះប៊ូល ផ្ទះឈ្មោះ(វិន) ភូមិខ្សោក ឃុំពពឹស ស្រុកស្វាយអន្ទរ ។

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ ជាពិសេសលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នឹងចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលបានជម្រាបជូនខាងលើនេះ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពដើម្បីរក្សាឱ្យបាននូវលក្ខណៈសម្បត្តិទី២ របស់គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ស្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។

សូមបញ្ជាក់ថា “ល្បែងស៊ីសង គឺជាដើមចមនៃបញ្ហាអសន្តិសុខ កើតនូវអំពើចោកម្ម និងបទល្មើសផ្សេងៗ ដូចជាចោរលួច ចោឆក់ ចោប្លន់ និងអំពើហិង្សាជាដើម” ។ការិយាល័យផ្សព្វផ្សាយ012926014  /0889846555

 

អត្ថបទដែលជាប់ទាក់ទង