លោកវរសេនីយ៍ឯក រឿង សារិត មេបញ្ជាការ៥០៣គិតយ៉ាងមេចបើច្រករបៀងតំបន់៥ មានការត្រូវរ៉ូវគ្នាឱ្យរថយន្តតូចធំដឹកទំនិញចេញ ចូលទាំងយប់ទាំងថ្ងៃ ដោយផ្គើននិងបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំ
បន្ទាយមានជ័យ ÷ ទោះបីប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចដែលឈរជើងនៅតាមបណ្ដាលច្រកព្រំដែន ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងណាក្តី ក៏ប៉ុន្តែច្រករបៀងតំបន់៥ ស្ថិតនៅក្នុងស្រុកអូរជ្រៅ ដែលក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាលេខ៥០៣ ដើរផ្ទុយ ដោយបើកឱ្យរថយន្តធុន ធំ តូចដឹកទំនិញចេញ–ចូល ទាំងយប់ទាំងថ្ងៃដោយសេរី ទៅវិញ គ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវពីជំនាញពាក់ព័ន្ធនោះឡើយ ទាំងនេះអាចជាហេតុធ្វើឲ្យបាត់បង់ចំណូលពន្ធចូលរដ្ឋផង ពិសេសការជួញដូរមនុស្ស នាំអាវុធជាតិផ្ទុះខុសច្បាប់ ជាដើម ធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិផងដែរ។
ពាក់ព័ន្ធករណីបើកច្រករបៀងនេះលោកវរៈសេនីយ៍ទោ រឿង សារិត មេបញ្ជាការ កងការពារព្រំដែនលេខ ៥០៣ បានប្រាប់ភ្នាក់ងារយើងតាមទូរសព្ទថា លោកមិនដឹងនោះទេ ចាំសួរកូនចៅខាងក្រោមសិន ពីព្រោះលោកមិនបានឲ្យបើកច្រកចេញចូលនោះដែរ។ដោយឡែកឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានឲ្យដឹងតាមទូរសព្ទយ៉ាងខ្លីថា ក្រុមការងារគេធ្វើការហើយ ។
គួររំលឹងផងដែរថា រយះការកន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវបទបញ្ជាយ៉ាងដាច់ណាត់ឲ្យមិនឲ្យមានការបើកច្រករបៀងខុសច្បាប់ នោះឡើយព្រោះថា កម្ពុជាមានច្រកអន្តរជាតិធំៗ គ្រប់គ្រាន់ហើយ ដូច្នេះមិនចាំបាច់អីមានច្រករបៀងដែលអាចកើតមានការប្រព្រឹត្តបទល្មើសជាច្រើនឆ្លងកាត់នោះទេ។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃលេខ:២៦៥០ សជណ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ដែលបានជម្រាបជូនដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាង ស្ដីអំពីការពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យការចេញ–ចូលឆ្លងកាត់ព្រំដែន។ក្នុងលិខិតនោះបានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញថា នៅមានភាពខ្វះចន្លោះ និងភាពមិនប្រក្រតីមួយចំនួនកើតចេញពីការធ្វេសប្រហែសក្នុងការអនុវត្តតួនាទីភារកិច្ចដូចជា ការលួចលាក់បើកដំណើរការច្រករបៀងខុសច្បាប់ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តជាប់ព្រំដែនមួយចំនួននិង ការយកកម្រៃផ្លូវការពីរពលករ និងប្រជាពលរដ្ឋទូទៅ នៅពេលឆ្លងកាត់ចេញចូលតាមច្រកទ្វាព្រំដែន ដែលកត្តាទាំងនេះបានជះឥទ្ធិពលមិនល្អដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយតាមបណ្ដាយខ្សែបន្ទាត់ព្រំដែន។ក្នុងន័យនេះដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តតួនាទីក្នុងការគ្រប់គ្រង និងត្រួតពិនិត្យរបស់អាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្ដាលច្រកទ្វារព្រំដែន និងអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងមហាផ្ទៃសូមធ្វើការក្រើនរំលឹកសាជាថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តនូវការងារមួយចំនួនពិសេស ត្រូវបិទច្រករបៀបខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែនៅតំបន់៥ ស្ថិតនៅក្នុងស្រុកអូរជ្រៅ ក្រោមការគ្រប់គ្រងរបស់លោកវរៈសេនីយ៍ទោ រឿង សារិត មេបញ្ជាការ កងការពារព្រំដែនលេខ ៥០៣ នូវតែបន្តបើកច្រករបៀងឲ្យចេញចូលដោយគក្លើនទាំងយប់ទាំថ្ងៃ។ដូច្នេះស្នើឲ្យថ្នាក់ដឹកនាំខេត្ត ពិសេសប្រមុខរាជរដ្ឋាភិបាល ពិនិត្យនិងមានវិធានការផងទាន៕លេខទំនាក់ទំនងព័ត៌មាន012926014/0889846555