ខ្មែរនឹងវៀតណាម សម្រុកចូលលេងល្បែង ក្នុងកាស៊ីណូនៅ”សង្កាត់ច្រកម្ទេសក្រុងបាវិត”ដោយពុំមានការទប់ស្កាត់!
ស្ស្វាយរៀង ៖ បងប្អូនអ្នកច្បាប់ប្រាកដជាបានដឹងហើយថា ជាគោលការណ៍កាស៊ីណូនិមួយៗនៅកម្ពុជាគេមិនតម្រូវឱ្យ”ខ្មែរ”ចូលលេងល្បែងស៊ីសងនោះឡើយ!។ ក្នុងនោះប្រសិនបើខ្មែរ ចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម កាស៊ីណូ គឺជារឿងត្រឹមត្រូវ។ ប៉ុន្តែបើខ្មែរចូលលេងល្បែង.គឺជារឿងខុសច្បាប់មួយរយភាគរយ ដែលទាមទារឱ្យអាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ជាបន្ទាន់ ចំពោះបទល្មើសមួយនេះ..!។
ធ្វើឱ្យមហាជនដាក់ការសង្ស័យថាៈ រាល់សកម្មភាពទាំងនេះ ប្រាកដជា អាជ្ញាធរមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ។
សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា កាស៊ីណូត្រង់ចំណុចខាងលើ គឺបើកលេងជាប្រចាំរាល់ថ្ងៃតែម្ដង។
ជាក់ស្ដែងៈ ក្រុមអ្នកញៀនល្បែង ដែលតែងតែទៅប្រមូលផ្ដំគ្នា ចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូ គ្មានផ្លាកយីហោ ត្រង់ចំណុចក្បែរ”ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម ទួលកន្ត្រើយ”។
ភាគច្រើនជាពលរដ្ឋកម្ពុជាយើង ដែលនៅខេត្តស្វាយរៀង ដោយជារៀងរាល់លើក ពួកគេបើករថយន្តដឹកគ្នាផង ដឹកមាន់ជល់ផង និងខ្លះទៀតជិៈម៉ូតូស្ពាយកន្ត្រក មាន់ជល់ មកជាមួយផង.!។
ដើម្បីប្រមូលផ្ដុំគ្នាលេងល្បែង”បញ្ជល់មាន់”បៀរ”អាប៉ោង”យូគី”រួមនិងល្បែងស៊ីសងផ្សេងៗទៀត”ដោយភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុត.ក្នុងកាស៊ីណូមួយនេះ។
មិនទាំងអស់ទេ ក្នុងនោះក៏មានជនជាតិវៀតណាម មួយចំនួនធំបានសម្រុកឆ្លងដែនចូលមកលេងល្បែង ក្នុងកាស៊ីណូខាងលើ..!។
តាមច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម ទួលកន្ត្រើយ”ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយពុំមានការត្រួតពិនិត្យនិងគ្មានលិខិតស្នាម”ប៉ាស្ព័រ”ថែមទៀត..!។
ខណៈអាជ្ញាធរមូលដ្ឋាន.រួមនិងសមត្ថកិច្ចនគរបាលការពារព្រំដែនគោក ប្រចាំនៅច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម”ទួលកន្ត្រើយ”។ បានរក្សាភាពស្ងៀមស្ងាត់”ងាប់ត្រចៀកស្ដូកមើលមិនឃើញ ស្ដាប់មិនលឺ”នូវរាល់សកម្មភាពខាងលើ។
បង្ករជាក្ខណៈងាយស្រួល និងមានសុវត្ថិភាព សម្រាប់ខ្មែរចូលលេងល្បែងក្នុងកាស៊ីណូមួយនេះ!។
ក៏ដូចជាផ្ដល់ភាពងាយស្រួល ដល់ជនអន្តោរប្រវេសន៍វៀតណាម ដែលឆ្លងដែនដោយខុសច្បាប់ ចូលមកលេងល្បែង ក្នុងកាស៊ីណូផ្ទាល់..!។
ជាឆ្លើយតប នៅថ្ងៃទី០៧.១២.២០២៣ លោក អែម សុវណ្ណារិទ្ធ អធិការក្រុងបាវិត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បើចង់ដឹងរឿងកាស៊ីណូមួយនេះ មានច្បាប់ឬអត់..!។ ទំនាក់ទំនាក់លេខព័ត៌មាន 0889846555